ខេត្តបាត់ដំបង ៖ ផ្ទះល្វេង១កន្លែង ត្រូវបានអគ្គីភ័យឆាបឆេះ បណ្តាលឲ្យមានការខូចខាត ទ្រព្យអស់១ចំនួន ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់ អំពីការខូចខាតនោះទេ ក្នុងករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧.៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ។
កំលាំងនគរបាលក្រុងបាត់ដំបងដឹកនាំដោយលោកវរៈសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងចុះជួយធ្វើអន្តរាគមន៍ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ក្នុងការពន្លត់អគ្គីភ័យនោះ នគរបាលក្រុងបាត់ដំបង បានប្រើប្រាស់រថយន្តបាញ់ទឹក អស់ចំនួន២គ្រឿង និងពេលវេលាប្រមាណជិត១ម៉ោង ទើបគ្រប់គ្រងស្ថានភាពទាំងនោះ បានទាំងស្រុង និងរៀបចំសំណំឯកសាក្នុងការខូចខាតទៅតាមផ្លូវច្បាប់ ៕