ខេត្តឧត្តរមានជ័យ ៖ វេលាម៉ោង 10និង00នាទីព្រឹក នាថ្ងៃទី15ខែកក្កដា ឆ្នាំ2016 នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង មានកើតករណី ធ្វើអត្តឃាតលេបថ្នាំពុលសំលាប់ខ្លួនឯងបណ្តាលឲ្យស្លាប់ ។ – ជនរងគ្រោះឈ្មោះ រី រីន ភេទប្រុស អាយុ 22ឆ្នាំ រស់នៅភូមិកើតហេតុ បានយកថ្នាំបាញ់ស្មៅសម្លាប់សត្វល្អិត ឈ្មោះ Videei ចំណុះ 100 ម.ល មកផឹក ។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព ឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលេបថ្នាំពុលពិតប្រាកដមែន ។ តាមប្រជាពលរដ្ឋ ក្នុងហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះតែងតែដើរផឹកស៊ីមិនសូវគិតពីការងារទេ ហើយពេលផឹកស្រវឹងម្តងៗ ប្រពន្ធនិងម្តាយបង្កើត តែងតែស្តីបន្ទោសខ្លាំងៗ ព្រោះមិនធ្វើការងារក្នុងគ្រួសារ ៕