បាត់ដំបង ៖ សព្វថ្ងៃនៅក្នុងស្រុកសំពៅលូនល្បែងកន្ទុយលេខ កំពុងតែរាលដាលយ៉ាងខ្លាំងបំផុតដោយគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយបណ្តោយអោយល្បែងកន្ទុយលេខធ្វើព្យុះធ្វើភ្លៀងពេញស្រុកសំពៅលូន។
បើតាមសំដីរបស់មេឆ្នោតដុះស្លែឈ្មោះធាបាននិយាយថា សព្វថ្ងៃលោកអធិការ ពេជ្រសារ៉ែន ក៏បានដឹងដែរថា ល្បែងកន្ទុយលេខនេះ បានរីករាលដាលពេញស្រុកសំពៅលូននោះ តែលោកមិនបង្ក្រាបឡើយ ព្រោះអីលោកអធិការ ពេជ្រ សារ៉ែន ត្រូវបានក្រុមល្បែងកន្ទុយលេខនេះបង់លុយអោយប្រចាំខែជារៀងរាល់ខែ ធ្វើអោយលោកអធិការមើលល្បែងកន្ទុយលេខនេះមិនឃើញឡើយ ដូច្នេះហើយលោក ធា ក៏បានបង់លុយអោយលោក ពេជ្រ សារ៉ែន ដែលទើបលោក ធា មេកន្ទុយលេខមួយនេះមានភាពអំនួតក្អេងក្អាង ដោយគ្មានខ្លាចអ្នកណាឡើយ សូម្បីតែភ្នាក់ងារសមត្ថកិច្ចក៏គាត់មិនខ្លាចឡើយ សូម្បីតែភ្នាក់ងារសារព័ត៌មានសុំសម្ភាស ក៏គាត់បានមកថា ថតអីក៏ថតទៅ ពីព្រោះគេបានបង់លុយប្រចាំខែអោយលោក ពេជ្រ សារ៉ែន និងសមត្ថកិច្ចគ្រប់កន្លែងរួចអស់ហើយ ។ ហើយសព្វថ្ងៃកូនដៃរបស់គេរាប់រយនាក់ គឺពេញស្រុកសំពៅលូនតែម្តង ដែលបានដើរលក់អោយមេឆ្នោតដុះស្លែឈ្មោះ ធា នៅក្នុងស្រុកសំពៅលូន ។
បើតាមសំដីរបស់ប្រជាជនដែលជៀសនឹងល្បែងកន្ទុយលេខបានប្រាប់យើងថា សព្វថ្ងៃនេះនៅក្នុងស្រុកសំពៅលូនគឺល្បែងកន្ទុយលេខនេះ កើនឡើងយ៉ាងលឿន ដោយគ្មានអ្នកណាមើលឃើញឡើយ ឃើញតែអ្នកយកលុយដាក់ខែទៅវិញ។
តែបើតាមសេចក្តីប្រកាសរបស់ស្នងការខេត្តបាត់ដំបងបានប្រកាសថា នឹងលុបបំបាត់ល្បែងស៊ីសងគ្រប់ទីកន្លែងអោយរស់ក្នុងខេត្តបាត់ដំបងដើម្បីការពារសុវត្តិភាពភូមិឃុំនិងការពារផលប្រយោជន៍ជាតិ និងប្រជាលរដ្ឋ ។ តែចំឡែកអីនៅស្រុកសំពៅលូនវិញ គេឃើញគ្មានការកែទំរង់អ្វីសោះសូម្បីល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស ល្បែងកន្ទុយលេខតែម្តង ដែលគេមិនបានមើលឃើញ និងបង្ក្រាបវាឡើយទុក្ខអោយល្បែងកន្ទុយលេខនេះរីកដូចផ្សិតអញ្ចឹងទៅវិញ បើអញ្ចឹងលោកអធិការ ពេជ្រ សារ៉ែន មិនគោរពបញ្ជារបស់លោកស្នងការខេត្តបាត់ដំបងឡើយ បើអញ្ចឹង ហើយលោកអធិការ ពេជ្រ សារ៉ែន ល្មបចាប់ផ្តើមបង្ក្រាបល្បែងកន្ទុយលេខ នៅក្នុងស្រុកសំពៅលូន ដូចមេឆ្នោតដុះស្លែឈ្មោះ ធា សាងស្នាដៃឡើងវិញ កុំអោយលោកស្នងការកោះហៅទៅដុះក្អែលនោះ ៕