0

លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ប្រើ​កណ្ដាប់ដៃ​ដែក​បង្ក្រាប​អ្នករកស៊ី​ដឹកឈើ​តូចតាច

ខេត្តព្រះវិហារ ៖ រយះពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០១៦ លោក ស៊ី ស៊ី​វុត្ថា​នាយ ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង បាន​ប្រើ​កណ្ដាប់ដៃ​ដែក ចុះបង្ក្រាប គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកឈើ អារ​ចម្រុះ នៅលើ​ដងផ្លូវ​ជាតិ​លេខ៦២ ស្ថិតក្នុង​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ មានដូចជាៈ រថយន្ត​ទី១ ម៉ាក​TOYOTA (TACOMA) ពាក់​ស្លាក​លេខ ភ្នំពេញ 2D-5279 ដឹកជញ្ជូន​ឈើ​អារ​ប្រភេទ​លេខ១(គគីរ) ចំនួន ៣៩សន្លឹក ស្មើនឹង ០,៧៤៨ម៉ែត្រត្រីគុណ រថយន្ត​ទី២ ម៉ាក​TOYOTA (Camry) ពាក់​ស្លាក​លេខ បាត់ដំបង 2A-9479 ដឹកជញ្ជូន​ឈើ​អារ​ប្រណិត(ធ្នង់) កំពុង​វាស់វែង រថយន្ត​ទី៣ ម៉ាក​NISSAN ពាក់​ស្លាក​លេខ ព 0480-ភព២ ដឹកជញ្ជូន​ឈើ​អារ​ប្រណិត(ធ្នង់) កំពុង​វាស់វែង និង​គោយន្ត​កន្ត្រៃ​យ៍ ០១គ្រឿង ដឹកឈើ​អារ​ប្រភេទ​លេខ២(ផ្តៀក) ចំនួន ៧៦សន្លឹក ស្មើនឹង ៤,២៣៧ម៉ែត្រត្រីគុណ។ថ្ងៃ​បន្ត​លោកនាយ​ផ្នែក​បាន​ចុះបង្ក្រាប​គោយន្ដ​និងរ​ម៉ក​ដឹកឈើ​របស់​ប្រជាពលរដ្ឋ​សម្រាប់​សាងសង់​លំនៅដ្ឋាន​និង​មួយចំនួន​យកទៅលក់​ឲ​ប្រជាពលរដ្ឋ​សម្រាប់​សាងសង់​លំនៅដ្ឋាន​ដែល​ពួកគាត់​មិនទាន់មាន។

ប្រជា​ពល​នៅ​តំបន់​នោះបាន​រិះ​គុណចំៗទៅលើ​លោកនាយ​ផ្នែក​ខាងលើ​នោះ​ថា​កណ្ដាប់ដៃ​ដែក​របស់លោក ស៊ុំ ស៊ី​វុត្ថា បង្ក្រាប​បានតែ​ឈើ​ប្រជា​ជា​ពលរដ្ឋ​និង​ឈើ​ដឹក​តាម​រថយន្ដ​ជាល​ក្ខះ​គ្រួសារ​តែ​ប៉ុ​ន្នោះ ចំណែក​រថយន្ដ​ដឹកឈើ​ប្រភេទ​យី​ឌុបធំៗមានច្បាប់​ត្រឹមតែ១៥ទៅ២០គូប​តែ​ការដឹកជញ្ជូន៣០ទៅ៤០គូប​លោកនាយ​ផ្នែ​ម​បា ន​ត្រឹមតែ​ត្រួត​ពិនិត្យមើល​ច្បាប់​លើ​ក្រដាស់​តែ​ប៉ុ​ន្នោះ​ចំណែក​ឈើ​លើ​រថយន្ដ​លោកនាយ​ផ្នែក​មិន​ហា៑ន​ដើរទៅ​ជិត​ផង ឲ​តែ​លឺថា​ឈើ​ក្រុមហ៊ុន​នោះ។ ដូច​សព្វថ្ងៃនេះ​រថយន្ដ​ដឹកឈើ​តាម​រថយន្ដធំៗកំពុង​ធ្វើ​ចរាចរណ៍​យ៉ាង​រលូន​ដូចជា​រថយន្ដ​ដឹកឈើ​និង​ជុំនា​ចេញពី​កងពល​លេខ៧ដឹក​ជុំនាប​ង្ក្រ​ប់​ឈើ​ក្នុង​សា​ស៊ី​ពេលដែល​លោកនាយ​ផ្នែក​ត្រួតពិនិត្យបាន ត្រឹមតែ​ប្រមាន​ឬ​ទំលាក់​ឈើ​ចុះ​មិនបាន​ត្រួតពិនិត្យ​លើ​រថយន្ដ​នោះ​មិន​ត្រឹមតែ​ប៉ុ​នោះ​ឲ​រថយន្ដ​ទៅដល​យ​មិន​បានធ្វើ​កិច្ចសន្យា​ឬ​ផាកពិន័យ​អ្វី​នោះទេ ។

ហើយ​ពួកគាត់​បាន​បន្តទៀតថា​បច្ចុប្បន្ន​មាន​រថយន្ដ​សាំ​ញ៉ុ​ង​ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​ឈ្មោះ បូរ៉ា​ដឹកឈើ​ចេញពី​ស្រុក​ជ័យ​សែន​ឆ្លងកាត់​ស្រុក​រវៀង​យកទៅលក់​នៅ​កំពង់ធំ​មិនដែល​ឃើញ​នាយផ្នែក​ម្នាក់​នោះ​យក​ភ្នែក​មើល​ទាន់​តែ​សោះ ពេលដែល​រថយន្ត​ខាងលើ​នោះ​ចេញ​មាន​រថយន្ដ​តា​កុ​ម៉ា​ពណ៌​ស្លែ​បើកបរ​ដោយ​ឈ្មោះ​ធី​កាង​ពីក្រោយ​ដោយ​យកឈ្មោះ​អ្នកធំ​នៅ​យក​កាង​ទើប​មិនមាន​ស​ន្ថា​ប​ណ្ណ័​ណា​ហា៑ន​ប៉ះពាល់​នោះទេ ហើយ​សព្វថ្ងៃ​ឈ្មោះ​ធី​ខាងលើ​នោះបាន​ដឹកជញ្ជូន​ឈើ​ប្រ​ណិ​ង​តាម​រថយន្ដ​តា​កុ​ម៉ា​ស្ទើ​រាងរាល់ថ្ងៃ​ពេលដែល​រថយន្ដ​ទាំងពីរ​ខាងលើ​នោះ​ចេញ​លោក ស៊ុំ ស៊ី​វុត្ថា រត់​ចូលក្នុង​យក​លេះ​ថា​ជាប់រវល់ ហើយ​កណ្ដាប់ដៃ​ដែក​របស់លោក ស៊ុំ ស៊ី​វុត្ថា បង្ក្រាប​បានតែ​ឈើ​ធ្វើ​ផ្ទះ​តែប៉ុណ្ណោះ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​ទាំង​នោះបាន​ត្អូញត្អែ​ប្រាប់​អ្នក​សារព័ត៌​ថា​ពួកគាត់​មានតែ​គោយន្ដ​និងរ​ម៉ក​ម៉ូតូ​ដឹក​ជាក​ល្ខ​ណះ​គ្រួសារ​ប្រមាណ៥ទៅ៦ផ្លាញ​ត្រូវ​លោកនាយ​ផ្នែក​ខាងលើ​ឃាត់ ហើយ​ពួកគាត់​យក​ច្បាប់​សាងសង់​លំនៅដ្ឋាន​មក​ឲ​យ៉ាងណា​ក៏​លោកនាយ​ផ្នែក​មិន​ខ្ចី​មើល​ផង ហើយ​ពួកគាត់​បាន​បន្តទៀតថា​ពួកគាត់​ទិញ​មធ្យោបាយ​ដឹកជញ្ជូន​ខាងលើ​ទាំងនោះ​គឺ​ខ្ចីលុយ​អង្ការ​យកមក​រក​បន្តិច​ប​ន្ទួ​ច​ត្រូវ​លោកនាយ​ខាង​ចាប់​មិន​លើកលែង​សោះ តើ​ទៅមុខទៀត​ពួកគាត់​បាន​អី្វ​សង​អង្កា​របើ​យកលុយ​មក​ទិញរ​ម៉ក​ម៉ូតូ និង​គោយន្ដ​អស់​ទៅហើយនោះ។

ចំណែក​លោក ស៊ុំ ស៊ី​វុត្ថា នាយផ្នែករ​វៀង​មិនអាច​សូម​ការបំភ្លឺ​បាន​នៅឡើយ​នោះទេ នៅ​ល្ងាច​ថ្ងៃទី១៤ខែកក្កដា​ឆ្នាំ២០១៦ ព្រោះ​លោក​ជាប់​វល់​ប្រជុំ ។ ទន្ទឹម​និង​នោះ ខ​ណះ​ពេល​ក្រុម​អ្នកយកព័ត៌មាន សុំចូល​ថតរូប​ភាព​រ៉ឺម៉ក និង​គោយន្ដ ដែល​ប្រជាពលរដ្ឋ ដឹក​ជាល​ក្ខ​ណះ​គ្រួសារ​នោះ ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​អនុញាតិ​ឲ្យ​ចូល​ថត​ទេ គឺ​ត្រូវ​រងចាំ​មេ​មកពី​ប្រជុំ​វិញ៕ ដោយ សហការី

2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!