0

លោក​ផ្កាយ៣ យក​អំណាច​ប្រើប្រាស់​ទទឹងទទែង ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដក​កា​ម៉ា​រា​និង​គំរាម​អ្នកសារព័ត៌មាន​មិន​ឲ្យ​ថត

ខេត្តព្រះវិហារ ៖ មានការ​ភ្ញាក់ផ្អើល​មួយ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ មានការ​អាក់អន​ស្រពោន​ចិត្ត ខណៈពេលដែល លោក យោក វ៉ាន់​លុច  ដែល​បាន​អះអាងថា​ខ្លួន​ជា​ផ្កាយ៣ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱ​វាទ ចុះ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដោយ ពុំមាន​កិច្ចសហការ​ជាមួយនិង ស្ថាប័ន​តុលាការ និង​អាជ្ញាធរ​ដែនដី មេភូមិ មេឃុំ ដែល​ត្រូវបាន​គេ​ដឹងថា លោក​ផ្កាយ៣ ម្នាក់នេះ​បាន​ប្រើ​អំណាច​ទាំង​ទទឹងទទែង ប្រើ​អំណាច​ផ្តាច់ការ ប្រតាយ​ដណ្តើម​កា​មេ​រ៉ា គំរាម​សំឡុត​អ្នកសារព័ត៌មាន មិន​ឲ្យ​ថតរូប សកម្មភាព​របស់ ដែល​បាន​ដឹកនាំ​កម្លាំង​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់។

ហេតុ​ការ​កម្លាំង​មួយ​ក្តាប់​តូច អនុវត្ត​ច្បាប់​ព្រៃ​ចុះ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដែលមាន​លិខិត​កាន់កាប់​ដី​ស្របច្បាប់ ដោ​ពុំមាន​ការរីករាយ​និង​សប្បាយចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ២០១៦2016វេលា​ម៉ោង​មួយ​រសៀល​ស្ថិតនៅ​ភូមិ​ស្រយង់ជើង​ ឃុំ​ស្រយង់ ​ស្រុក​គូលែន​ ខេត្តព្រះវិហារ តែ​ការចុះ ធ្វើ​សម្មភាព​រុះរើ រឹបអូស​ដី​របស់ លោក យោក វ៉ាន់​លុច ដែល​ត្រូវបាន​ប្រភព​និយាយថា ជា​ទាហាន​ពាក់​ផ្កាយ៣នេះ  ដែល​តាំងខ្លួន​ជា​ប្រធាន​អាជ្ញា​ជាតិ​ធរ​អប្សរា នេះ​គឺ​ពុំបាន​សម្រេច​នោះទេ ដោយសារតែ​ម្ចាស់ផ្ទះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ទើប​សកម្មភាព​ដែល​គេ​សង្ស័យថា ការចុះ​រុះរើ​នេះ សង្ស័យថា​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​អែបអាង​ថា​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​ផ្អាក​ការរុះរើ ព្រោះ​អាជ្ញាធរ មេភូមិ មេឃុំ មិន​ចុះហត្ថលេខា​ឯកភាព។

លោក ពា ឡា ភេទ​ប្រុស អាយុ២៨ឆ្នាំ ជា​ម្ចាស់ផ្ទះ​បាន ឲ្យ​ដឹងថា ដី​នេះ​លោក​បាន​ទិញ​តាំងពី​ឆ្នាំ ២០០៧មក​ម្លេះ ព្រមទាំង​បាន​លិខិត​កាន់កាប់​ដីធ្លី​ស្របច្បាប់ មាន​អាជ្ញាធរ​ភូមិ ឃុំ​ដឹងលឺ ហើយ​ថែមទាំង​មានការ​អះអាងថា ដី​នេះ​ពុំ​ជាប់​ពាក់​ព័​ន្ឋ​នឹង ឧទ្យាន​ជាតិ​អាជ្ញាធរ​អប្សរា​ទេ ដែលមាន​ទទឹង ៣០ម  បណ្តោយ៧០ម ពីមុនមក​ពុំដែល​មាន​បញ្ហា​នោះទេ តែ​ក្នុង​ឆ្នាំ២០១៦នេះ លោក យោក វ៉ាន់​លុច តែងតែ​មក​គំរាម​ឲ្យ​គាត់​រុះរើ​ផ្ទះ ជាច្រើន​ដង តែ​គាត់​ពុំ​ព្រម លុះដល់​ម្សិល មិញ​នេះ​ទើប​មាន​កម្លាំង​ចុះមក​រុះរើ ក្នុងនោះដែរ​ក៏​សូម​សំណូមពរ​ឲ្យ​សម្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូមមេត្តា​ជួយ​មើល​លោក យោក វ៉ាន់​លុច ដែល​កំពុង​ធ្វើ​សកម្មភាព​គំរាម គំហែង​រុះរើ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ ។

តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា លោក​យោក វ៉ាន​លុច  បាន​គំរាម​មិនអោយ​អ្នក​សារ​ព​ត័​មាន​ថត​យក​សកម្មភាព ព្រមទាំង​ប្រតាយ​ដណ្តើម បាន​ដកយក​ទូ​ស័ព្ទ និង​បាន​បញ្ជា​ឲ្យ​កូនចៅ​ក្របួច​កអាវ អ្នកសារព័ត៌មាន ហើយ​ស្រែកថា​គំរាម​ប្រជាពលរដ្ឋ​មិនអោយ​ថត​និង​ដក​ទូ​ស័ព្ទ​មក​លុប​រូបភាព​ចេញ ទើបបាន​ធ្វើ​ឲ្យ​មានការ​សង្ស័យថា លោក ផ្កាយ៣រូបនេះ បើ​ស្មោះត្រង់ អនុវត្ត​តាមច្បាប់​ពិតមែន ខ្លាច​អី​និង​ការថតរូប ខ្លាច​អី​និង​ការចុះផ្សាយ ដើម្បី​ជាតិ ដើម្បី​ប្រជាជន និង​ដើម្បី​សម្បត្តិ​រដ្ឋ កុំ​តែ​លួច​ធ្វើ​អ្វីដែល​ប្រាសចាក់​ពី​ច្បាប់។

3ec7eecf-e9fd-4fee-bd83-39f552ea0ab9

Filed in: ទំនាស់ដីធ្លី

Recent Posts

Bookmark and Promote!