0

កិច្ចប្រជុំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្តកំពង់ធំ ដើម្បី​ចុះសួរសុខទុក្ខ​គាំទ្រ​ការ​វិស័យ​យោធា​ឈរជើង​ព្រំដែន​ប្រាសាទព្រះវិហារ

កំពង់ធំៈ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​ប្រជុំបាន ជួប​សំណេះសំណាល ជាមួយនឹង​បណ្តា​មន្ទីរ​អង្គភាព ជុំវិញ​ខេត្តកំពង់ធំ ដើម្បី​ពិភាក្សា​គ្រោង​ចុះសួរសុខទុក្ខ កងកម្លាំង​វរៈ​សេនា​តូច​រៀបរយ​លេខ១ ចំណុះ​ឲ្យ​តំបន់​ប្រតិ ប​ត្តិ​ការ​សឹក​រង​កំពង់ធំ ដែល​កំពុងតែ​បំពេញ​ប៉េ​សកម្ម ប្រចាំការ នៅ​បន្ទាត់​ព្រំដែន​ប្រសាទ​ព្រះវិហារ ពិធី​នេះ​បានធ្វើ​ឡើង នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១។

ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​មាន​ប្រសា​ស៍​ថា ក្រោម​ការចាត់​តាំងរបស់​ឯកឧត្តម អភិបាលខេត្ត កំពង់ធំ ដើម្បី​ចង​ស​ម្ព័​ន្ឋ​មេត្រីភាព ជាមួយនឹង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​ត្រូវបាន​ចែកជា៣ក្រុម សម្រាប់ ការចុះ​សួរសុខទុក្ខរ​បស់​មន្ត្រី​អាជ្ញាធរ​គ្រប់​ស្រុក​ក្រុង ដែល​បានគ្រោង​និង​ធ្វើដំណើរ​ទៅ​ប្រាសាទព្រះវិហារ នៅ​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៦ខាងមុខនេះ។

ចំនួន​មន្ទីរ​អង្គភាព ដែល​បាន​ចូលរួម ឧបត្ថម្ភ ស្ថាប័ន​តុលាការ ២លាន​រៀល មន្ទីរ​សុខាភិបាល៥ម៉ឺន រៀល  អភិវឌ្ឍន៍ជនបទ ៤០ម៉ឺន​រៀល មន្ទី​រ៉ែ​ថាមពល២០ម៉ឺន  មន្ទីរ​ឧស្សាហកម្ម២០ម៉ឺន   ប្រៃសនីយ៍ ៣០ម៉ឺន មន្ទីរ​ពាណិជ្ជកម្ម ២០ម៉ឺន មន្ទីរ​ការងារ ៣០ម៉ឺន កងរាជអាវុធហត្ថ ១លាន ព​ន្ឋ​នាគារ ២០ម៉ឺន សាធារណៈការ ១លាន មន្ទីរ​ព័ត៌មាន ២០ម៉ឺន អង្គភាព​ក្រុម​អ្នកសារព័ត៌មាន​កំពង់​ធំ មាន​លោក ប៊ុន រដ្ឋា ៥ម៉ឺន លោក ហៀ​ង លី​ហាក់ ៥ម៉ឺន លោក អ៊ួ​ង សុផាត ៥ម៉ឺន លោក ឈិ​ត សំបូរ ៥ម៉ឺន​រៀល លោក ផន សុជាតិ៥ម៉ឺន​រៀល  សរុប២៥ម៉ឺន​រៀល សរុបថ​វិការ ៨លាន​រៀល ។

ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​កោតសរសើរ ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំង​ទាំងអស់ ដែល​បាន ចូលរួម​ឧបត្ថម្ភ ចែករំលែក​ដល់ យោធា ដែល​បាន​បំពេញ​ប៉េ​សសកម្ម​នៅតាម​បន្ទាត់​ព្រំដែន នៅ​ប្រាសាទព្រះវិហារ តាម​ផែនការ​ក្រសួងការពារជាតិ ការចូលរួម​នេះ​គឺជា​កម្លាំង​មនុស្សធម៌​មួយ​ដ៏​សំខាន់ សម្រាប់​ជួយ​ដល់​កងទ័ព ដោយបាន​ត្រៀម​នឹង​នាំយក​អំណោយ​ទៅ​ផ្តល់ជូន​កងទ័ព នាពេល​ខាងមុខនេះ។

0c97e46e-fb8c-4e28-95a2-6cc9836cebe2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!