0

អភិបាលស្រុក​បូ​ទុម​សាគរ មាន​ស្នាដៃ​ល្អ ក្នុងការ​ដឹកនាំ ប្រជាពលរដ្ឋ

ខេត្តកោះកុង ៖ លោក អន ភារៈ អភិបាល​នៃ​គណ:អភិបាលស្រុក​បូ​ទុម​សាគរ កាលពី​រសៀល ថ្ងៃទី១៣ ខែ​កក្ត​ដា ឆ្នាំ២០១៦ បាន​កោះហៅ​ប្រជាពលរដ្ឋ មកពីរ​ភូមិ​ជី​ត្រេះ ចំនួន៨៩គ្រូ​សារ មកជួប​ជំគ្នា នៅ​សា​រលា​ឃុំ​អណ្តូងទឹក ដើម្បី​កាត់​ដី​ចែក​ជួន​ដល់​ពួកគាត់ ដែល​គ្មាន​ដី​សម្រាប់​សង់​លំនៅដ្ឋាន អោយមាន​ដីស​ង់​លំនៅដ្ឋាន​ឡើងវិញ ។

នៅក្នុង​ពិធី​នោះ មានការ​ចូលរួម​ពី​លោក ស៊ុន ដា​រា អភិបាលរង​ខេត្ត នឹង​ក្រុមការងារ មួយចំនួនទៀត  ។ លោក​អភិបាលស្រុក​បូ​ទុម​សាគរ បាន​ឡើ​ក​ឡើង​ថា ការ​កាត់​ដី​ចែក​ជួន​ដល់ បងប្អូន​ប្រជាពលរដ្ឋ​នេះ មិនបាន​ដូច​ការស្នើសុំ របស់​ប្រជាពលរដ្ឋ​ខាងលើ​នោះទេ ព្រោះ​ដី​មាន​ចំនួន​តិច ប្រជាពលរដ្ឋ មាន​ច្រើន ប៉ុន្តែ​ទោះបីជា​ដី មាន​ចំនួន​តិច យ៉ាង​ក៏ដោយ ក៏​លោ​កនៅ​ពុះពារ កាត់​ចែកជូន​ប្រជាពលរដ្ឋ ខាងតែបាន ទោះ​តិចក្ដី​ច្រើនក្ដី ។

ដី​ដែល​នៅក្នុង​ភូមិ​ជី​ត្រេះ ដែល​លោក​អភិបាលស្រុក​បូ​ទុម​សាគរ ត្រូវ​កាត់​ដីជូ​ន​ប្រជាពលរដ្ឋ​នោះ មាន​ចំនួន539ហិតា សំរាប់ ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុងភូមិ​ជី ត្រេះ​ទាំងមូល ដោយ​ដី​នោះ​កាត់​ចេញពី ក្រុមហ៊ុន ស៊ី​ណូ​ម៉ិច​ស៊ីម ដែលជា​ដី​នេះ​មានទំនាស់ ជាមួយ​ក្រុមហ៊ុន​ជា​យូរ​ឆ្នាំ​មកហើយ ទើបតែ ពេលនេះ បាន​កាត់​ជូន​ប្រជាពលរដ្ឋ ៕

33ceaa8c-d1f3-46f5-b20e-c1331c8f96b6

Filed in: ទំនាស់ដីធ្លី, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!