0

កងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនបុរសស្រវឹងស្រា ប្រើហឹង្សាទៅលើ បងប្អូននិងឪពុកបង្កើត រួចបញ្ជូនទៅកាន់តុលាការ

កំពង់ធំៈ​បុរស​ស្រវឹង​វ័យ​ជាង៣០ឆ្នាំ​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការខេត្ត បន្ទាប់ពី​ស្រវឹងស្រា ហើយ​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើប្អូនៗនឹង​វាយ​ច្របាច់ករ​ឪពុក​ខ្លួនឯង​បង្កើត កាល​យប់​ថ្ងៃទី១២ខែ​កក្ត​ដា​ឆ្នាំ២០១៦ នៅក្នុង​ភូមិ ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភព​ព័​ត៍​មាន​ពី​ក្រុមគ្រួសារ​ខាងលើនេះ​បាន​បង្ហើប​ឲ្យ​ដឹងថា! ជនបង្ក​ហេតុ​ម្នាក់នេះ​បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ប្អូន​ជាច្រើន​ដង​មកហើយ​តែ​ក្រុមគ្រួសា​មិនបាន​ប្តឹង​ទេ ព្រោះ​ឪ​កាស​ឲ្យ​ជនបង្ក​ម្នាក់នេះ កែខ្លួន រហូតដល់​ជនបង្ក​ម្នាក់នេះ​បាន​ប្រពន្ធ​ទៅ​រស់នៅ​ក្នុងស្រុក​បារាយ​ណ៏​អស់​រយៈពេល​ជិត២ឆ្នាំ!ទើប​លែងលះគ្នា ហើយ​មក​ស់​នៅ​ជាមួយ​ឪពុក​មាន​វ័យ​ចំណាស់​គ្មាន​ម្តាយ មានតែប្អូនស្រី២នាក់ ស្រាប់តែ​នៅ​យប់​ថ្ងៃកើតហេតុ បុរស​ជា​កូន​កំហូច បាន​ផឹកស៊ី​ស្រវឹង ត្រឡប់មក​ដល់ផ្ទះ​វិញ​ក៏​ស្រែកជេរ ឡូឡា ធ្វើ​ឲ្យ​ឪពុក​បង្កើតបាន​ស្តីប្រដៅ​ដដែល ទើប​គេ​ស្ទុះ​ទៅ​ច្របាច់ករ ឪពុក​ខ្លួនឯង ហើយ​កាច់​ដៃ មួល​មក​ក្រោយ កុំ​តែប្អូនស្រីៗមកជួយ​ទាន់​ម្លេះ​ប្រហែល​ជាមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មិន​ខាន! ទើ​ម​ពួកគាត់​បាន​ទូរ​សព្ទ​ទៅប្តឹង​សមត្ថកិច្ច ចុះមក​ឃាត់ខ្លួន​ជនដៃដល់​យកមក​សាក​សួរ​នៅ ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ទាំង​កណ្តាលយប់។

យោងតាម សមត្ថកិច្ច​អាវុធហត្ថ​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹ​ថា!ជន​ដែល​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា!ឈ្មោះ​រឿន​ណា​រុន ភេទ​ប្រុស​អាយុ៣៦ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​ហើយ​សមត្ថកិច្ច​បានធ្វើកា​រ​ឃាត់ខ្លួន ជនបង្ក​ដោយ​ផ្អែក​តាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ថា​បុរស​ខាងលើ​ធ្លាប់បាន​ប្រើ​ហឹ​ង្សា​ដល់​ឪពុក​និង​ប្អូន​ជាច្រើន​ដង​មកហើយ​តែ​មិន​ព្រម​កែខ្លួន

ចំនែក​បុរស ដៃដល់​បាន​និយាយថា! ខ្លួនគេ​មិន​វាយតប់​អី​ធ្ងន់ធ្ងរ​នោះទេ គ្រាន់តែ​ច្របាច់ករ​ដើម្បី​គំរាម កុំ​ឲ្យ​រករឿង​ជេរប្រមាថ​ខ្លួនគេ​ប៉ុណ្ណោះ។

ទោះបីជា​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​បា​ន​បំពេញបែបបទ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃទី១៣ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់។

2b65e4d0-90cf-4ca3-81c8-eaa73dacb599

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!