0

បុក​មនុស្ស​ស្លាប់​រួច​បើក​គេច បន្សល់​ត្រឹម​ស្លាក​លេខ​រថយន្ត ភ្នំពេញ​2T -6265

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​ត្រូវ​រថយន្ត​កូរ៉េ​បុក​បែកក្បាល​ស្លាប់ភ្លាមៗនៅ​និង​កន្លែងកើតហេតុ​គួ​អោយ​រន្ធត់​បង្កអោយមាន​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង19និង10នាទី​យប់​ថ្ងៃទី12ឆ្នាំ2016កំណាត់​ផ្លូវជាតិ​លេខ6ផ្លូវ​អាស៊ាន​ថ្មី​ស្ថិតនៅ​ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ។

ប្រភព​ព័​ត៏​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ចំណុះ​មួយ​តោន​កន្លះ​ពណ៍​ទឹកប៊ិច​ចេញពី​ជើង​ទៅ​ត្បូង​ហើយ​គេ​ឃើញ​អ្នក​ជិ:ម៉ូតូ​ម៉ា​កវេ​វ​អាវ​ហ្វា​ចេញពី​ត្បូង​ទៅ​ជើង​បញ្ច្រាស់ទិស​គ្នា​ស្រាប់តែ​ឮសូរ​សម្លេង​ភុះ​អ្នកភូមិ​រត់​មក​មើល​ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​ដេកស្លាប់​ក្នុង​ផ្លុ​ក​ឈាម​ទៅហើយ​ក្រោយពី​បុក​មនុស្ស​ស្លាប់​តៃកុង​រថយន្ត​កូរ៉េ​បាន​បើក​រត់​បាត់​ស្រ​ម៉ោ​ល​បន្សល់ទុក​ស្លាក​លេខ​រថយន្ត ធ្លាក់​នៅ​និង​កន្លែងកើតហេតុ ស្លាក​លេខ​រថយន្ត ភ្នំពេញ​2T -6265 ។

លោក ស៊ីវ វណ្ណា អធិការរង​ចរាចរណ៍ បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ យិន ជា ភេទ​ប្រុស អាយុ36ឆ្នាំ ទីលំនៅ​ភូមិ​លាវ ឃុំ​ប្រាសាទ ស្រុក​សន្ទុក​ខេត្តកំពង់ធំ ។ ចំណែក​ម៉ូតូ​អ​វ​ហ្វា​ពណ៍​ខៀវ​គ្មាន​ស្លាក​លេខ​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​សន្ទុក ។ ប៉ូលិស​ចរាចរណ៍​ស្រុក​សន្ទុក​កំពុងតែ​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​ដើម្បី​ដំណោះស្រាយ​ជាមួយ​ជនរងគ្រោះ ។ សាកសព​ជនរងគ្រោះ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ ៕

c27b568d-c694-4a71-8ecf-a3669ca013fa

1b7f4f07-4629-4bd3-88f2-e555f355850c

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!