0

អភិបាលរង​ខេត្ត​សុរិន្ទ​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​កីឡា​ផ្តល់​ឲ្យ​វិទ្យាស្ថាន​កំពង់​ឈើទាល

កំពង់ធំៈ វិទ្យាស្ថាន​បច្ចេកវិជ្ជា​កំពង់​ឈើទាល គឺជា​វិទ្យាស្ថាន​ដែល​ត្រូវបាន​ប្តូរ​ឈ្មោះ វិទ្យាល័យ​កំពង់​ឈើទាល និង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ អង្គ​ម្ចាស់​ក្ស​ត្រី​សិរិ​ន​ថន នៃ​ព្រះរាជណាចក្រ​ថៃឡង់ ដែល​ទ្រង់​មានបំណង​ចង់​ជួយ​អោយ​ប្រជាពលរដ្ឋ រស់នៅក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ទទួលបាន​ចំណេះដឹង និង​មានលទ្ធភាព​ក្នុង​ការបំរើ​ប្រទេសជាតិ​នៅ​ថ្ងៃ​អ​នា​គត់ ខណៈពេលដែល​គ្រាមួយ​បិតា​ព្រះអង្គ​ធ្លាប់មាន​អនុស្សាវរីយ៍​នៅក្នុង​ឃុំ​កំពង់​ឈើទាល​នេះ ។

ទើប​ថ្ងៃនេះ​ផងដែរ ឯកឧត្តម ឆៃ​សិទ្ធ ផានី​ផុង អភិបាលរង​ខេត្ត​សុរិន្ទ ព្រមទាំង​គណៈប្រតិភូ​បាន​ចុះសួរសុខទុក្ខ ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​កំពង់​ឈើទាល នៅ​រសៀល​ថ្ងៃទី១២ ខែ​កក្ដ​ដា ឆ្នាំ ២០១៦ព្រមទាំង​បាន​នាំយក ឧបករណ៍​កីឡា សៀវភៅ​ប៉ិច​ដល់​នាយក​គ្រប់គ្រង​វិទ្យាស្ថាន​កំពង់​ឈើទាល ដើម្បី​ជាការ​ជួយ​ដល់​ការិយាល័យ។

លោក ពេជ្រ សៀង នាយក​វិទ្យាស្ថាន​កំពង់​ឈើទាល  ជា​ជនជាតិខ្មែរ​រស់នៅ​ឃុំ​កំពង់​ឈើទាល ស្រុក​ប្រាសាទ​សំបូរ ក្រោយពី​សិក្សា​នៅ​ស្រុក​ខ្មែរ​ចប់ បាន​ទៅ​បន្ត​កា​សិក្សា​នៅ​ប្រទេស​ថៃ រហូតមកដល់​ពេលនេះ បាន​បំរើការ​នៅ​វិទ្យាស្ថាន​កំពង់​ឈើទាល លោក​បាន​ឲ្យ​ដឹងថា សិ​ស្សិ​ដែល​កំពុងតែបន្ត​ការសិក្សា​នៅក្នុង​វិទ្យាស្ថាន​កំពង់​ឈើទាល ៩១១នាក់ ស្រី ៤៦៨នាក់ បុគ្គលិក ១០៨នាក់ កំរិត​នៃ​កា​សិក្សា​មាន​ចាប់ពី​ថ្នាក់ ទី១០ ដល់​ថ្នាក់​ទី១២ ឆ្នាំ​ទី១ ដល់​ឆ្នាំ​ទី៣ គឺ​សិ​ស្សា​បច្ចេកទេស​មូលដ្ឋាន មាន​ទី១ បស្សុព្យាបាល ទី២ អគ្គិសនី ទី៣ អី​ឡិច​ទ្រនិច ទី៤ កសិកម្ម ហើយ​នៅ​ឆ្នាំ២០១៧ និង​បើក​សិក្សា​បរិញ្ញាប័ត្រ​រង​បន្ថែម ចំណែក​ផ្ទៃដី​ដែល​សាង​សង់សាលា​នេះ​លើ​ផ្ទៃដី ២១ហិច​តា មាន​អាគារ ៦៨ខ្នង ចំណែក​សិស្ស​ដែល​បានមក​សិក្សា​ទីនេះ​ភាគច្រើន គឺជា​កូនចៅ​ប្រជាពលរដ្ឋ ក្នុងស្រុក​ប្រាសាទ​សំបូរ សិស្ស​ទាំងអស់​ត្រូវបាន​ប្រឡង​ចូលរៀន​នៅ​សាលា វិទ្យាស្ថាន​នេះ៕

07c9cf72-e143-4f8b-bc02-e0098d4f73ff

6cf64400-0d60-45c2-8bc6-65a3d6859050

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!