រាជធានីភ្នំពេញ៖បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តPARADOពណ័ខ្មៅតាមបណ្ដោតផ្លូវ1086ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុមុខមន្ទីរពេទ្យសែនសុខបានជ្រុលទៅបុកម៉ូតូ១គ្រឿងវីវ៉ារអោយរងរបួសហើយមិនព្រមឈប់ទទួលខុសត្រូវបានបន្ថែមល្បឿនទៅមុខទៅបុកម៉ូតូ១គ្រឿងទៀតម៉ាកវីវ៉ានៅមុខខារ៉ាអូខេហ៊េវិញអោយរបួសទៀតរួចព្យាយាមបើករត់ទៅបុកម៉ូតូស្មាក១គ្រឿងទៀតអូសជាប់រថយន្តប្រហែល៣០០ម៉ែត្រមកដល់កែងផ្លូវ៥៩៨បានទាក់ខ្សែភ្លើងជាប់ទៅមុខលែងរួចត្រូវប្រជាពរដ្ឋដេញតាមពីក្រោយស្វាគមន៍និងដុំថ្មត្រូវម្ចាស់រថយន្តរងរបួសធ្ងន់់និងរថយន្តរងការខូចខាតបែកកញ្ចក់ខ្ទេច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងវេលាម៉ោង៨.៥០នាទីយបត្រូវនិងថ្ងៃទី១១ខែកក្ដដាឆ្នាំ២០១៦ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុខពេលកើតគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តPARADOពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ.2.I8897បើកពីលិចទៅកើតក្នុងល្បឿនលឿនខពណះមកដល់ចំនុចកើតហេតុខាងលើបានបុកម៉ូតូ១គ្រឿងអោយរងរបួសរួចបន្តទៅបុកម៉ូតូ១គ្រឿងហើយមិនព្រមឈប់ទទួលខុសត្រូវព្យាយាមបើករត់ទៅបុកម៉ូតូ១គ្រឿងទៀតជាប់ម៉ូតូអូសប្រហែល៣០០ម៉ែត្រមកដល់កែងផ្លូវ៥៩៨បានទាក់ខ្សែភ្លើងដែលធ្លាក់បណ្ដាលជាប់រថយន្តទៅមុខលែងរួចក៍បានប្រជាពរដ្ឋស្វាគមន៍ដោយដុំថ្មម្នាក់មួយរងរបួសធ្ងន់និងរថយន្តរងកាខូចខាតបែកកញ្ចក់ខ្ទេច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់បានទាក់ទងហៅរថយន្តមកដឹកទៅសង្គ្រោះភ្លាម.ម៉ូតូទាំងបីគ្រឿងនិងរថយន្តបង្ករត្រូវបានសមត្ថកិច្ចជំនាញធ្វើកាវាស់វែងយកទៅការិយាល័យចរាចណ៍ជើងគោកស្នងការាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយជាក្រោយ៕