កំពង់ធំៈ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ក្រោយពីបានធ្វើកិច្ចស្វាគមន៍ គណៈប្រតិភូថៃ ដែលអញ្ជើញមកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរ មន្ត្រីរាជការ ក្នុងខេត្តកំពង់ធំ រួចមក ឯកឧត្តមមាន បង្ហាញពីភូមិសាស្ត្រដែលមាន បញ្ជាក់ពីស្រុក ក្រុង និងចំនួនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ មិនតែប៉ុណ្ណោះក៏បានបញ្ជាក់បង្ហាញពីសក្តានុពល ក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម នៅក្នុងខេត្តកំពង់ធំ ដែលកំពុងតែត្រូវបានយកចិត្តទុកដាក់ លើដំណាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី ស្រូវ អង្ករ និងដំណាំជាច្រើនទៀត ប្រសាសន៍នេះត្រូវបានលើកឡើង ក្នុងពិធីសំណេះសំណាល ចំណងមេត្រីភាព ខេត្តកំពង់ធំ និងខេត្តសុរិន្ទ នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ នៅសាលាខេត្តកំពង់ធំ ។
ឯកឧត្តម ឆៃសិទ្ធ ផានីផុង អភិបាលរងខេត្តសុរិន្ទ បានកោតសរសើរនូវ ចំណងមិត្តភាពរវាងខេត្តទាំងពីរ ខ្ញុំក៏ មានការជឿជាក់ថា អភិបាលខេត្តទាំង២ ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីជម្រុញដល់ការចុះហត្ថលេខា អនុស្សារណៈ នូវកិច្ចព្រមព្រៀងយោគយល់គ្នា នូវចំណងមេត្រីភាពរវាងខេត្តសុរិន្ទ និងខេត្តកំពង់ធំ ចំពោះបញ្ហាការរុករាន្ទ បំផ្លាញព្រៃឈើ យើងត្រូវរួមគ្នាទប់ស្កាត់ ដើម្បីផលប្រយោជន៍ប្រទេសទាំង២ និងរក្សាសម្ព័ន្ឋមេត្រីភាពជាមួយគ្នា ហើយក្រុមការងារទាំងពីរ និងជួបពិភាគក្សាគ្នា ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ចាប់អំឡុងឆ្នាំ២០១៣ កន្លងមកនេះ ខេត្តទាំង២ បានធ្វើការទំនាក់ទំនង ប្រជុំជាមួយគ្នារហូតមក ដោយសមាសភាពថ្នាក់ដឹកនាំខេត្តសុរិន្ទមានការផ្លាសប្តូរ ទើបធ្វើការងារការចុះអនុស្សារណៈយោគយល់គ្នានេះ មានការយឺតយ៉ាវ ដោយផ្អែកទៅលើឯកសារ ពង្រៀងដើម្បីឈានទៅដល់ការចុះហត្ថលេខា អនុស្សារណៈយោគយល់គ្នា ដែលត្រូវបានផ្តោតទៅលើ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ អប់រំ សុខាភិបាល ពាណិជ្ជកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ និងវប្បធម៌សិល្បះ និងវិស័យឯកជនមួយចំនួនទៀត ដើម្បីឲ្យតាមមន្ទីរជំនាញវិស័យខេត្តទាំង២ ធ្វើការងារជាមួយគ្នា ដោយមានឯកឧត្តមអភិបាលខេត្តទាំងពីរ ជាប្រធាន ។
ក្នុងកិច្ចពិភាគក្សារវាងខេត្តទាំងពីរ ត្រូវបានឯកភាពគ្នានូវចំណុចសំខាន់ៗជាច្រើន និងបង្កើនល្បឿននៃការ ចុះកិច្ចព្រមព្រៀង នូវសេចក្តីព្រៀងក្នុងដំណើរការចងសម្ព័ន្ឋមេត្រីភាពរវាងខេត្តសុរិន្ទ និងខេត្តកំពង់ធំ និងអនុវត្តតាមច្បាប់ប្រទេសទាំងពីរ ចុងក្រោយគណៈប្រតិភូទាំង២បានប្រគល់វត្ថុអនុស្សាវរីយ៍ ទៅវិញទៅមក ៕