0

ផ្លូវ០១ខ្សែ​នេះ ពិបាក​ធ្វើដំណើរ​ខ្លាំងណាស់ សូម​លោក​អភិបាលខេត្ត​កោះកុង ជួយ​ពិនិត្យមើល​ផង​ទាន!

ខេត្តកោះកុង ៖ ផ្លូវ​មួយ​ខ្សែ ពី​ថ្ម​ស មក កូន​កុក រង​ការខូចខាត​ស្ទើ តែ​ទាំងស្រុង ដោយ​ផ្លូវ​នេះ ស្ថិតក្នុង​ឃុំ ថ្ម​ស នឹង​ឃុំ តា​នូ​ន ក្នុងស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង មិនមាន អាជ្ញា​ធារ ណា​អើពើរ​ទេ ខ​ណះ​អ្នក​សា​ព័ត៌មាន បាន​សួរ​ពី​រឿង​ផ្លូវ​ដាច់​នោះ លោក​មេឃុំ​ថ្ម​ស បាន​និយាយថា ផ្លូវ​នោះ​ជា របស់​សាធារណៈការ​ខេត្ត ជា​អ្នកធ្វើ ឃុំ​មិនមាន​លុយ​ធ្វើ​ទេ សូម​សួរ​ទៅ​ស្រុក​ទៅ ។

បន្ទាប់មក​អ្នក​សា​ព័ត៌មាន​យើង បាន​សួរ​ទៅ​លោក​អភិបាល ស្រុក​បូ​ទុ​សាគរ  គាត់​ប្រាប់ថា ចាំ​ឲ្យ​ក្រុមហ៊ុន ទៅធ្វើ​ឲ្យ ។ តាម​ស្ថានភាព​ជាក់ស្តែង សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​ទាំងពីរ​ឃុំ ដែល​ធ្វើដំណើរ តាមផ្លូវ០១ខ្សែ​នោះ កំពុង​ជួប​ការលំបាក​ជាខ្លាំង ពីព្រោះ​ផ្ល​វ​មួយ​ខ្សែ នោះ មិនមាន​ប្រព័ន្ធ​លូ  ដាក់​ឈើ​ធ្វើ​ស្ពាន ហើយ​ពេល​ភ្លៀងម្តងៗ គឺ​ដាច់​ឈើ ទៅតាម​ទឹក​អស់ហើយ ។

ប្រជាពលរដ្ឋ​បានធ្វើ​ការរិះគន់ ទៅលើ​អាជ្ញាធរ​យ៉ាងខ្លាំង​ថា ថ្នាក់ស្រុក​ថ្នាក់​ខេត្ត មិនដែល​យក​ភ្នែក ទល់​មើលផ្លូវ០១ខ្សែ​នេះ​ទេ រឹតតែ​មិនដែល​ខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ក្នុងការ​ធ្វើដំណើរ​ទៅមក ដើម្បី​ប្រកបមុខរបរ នោះដែរ ។

ប្រជាពលរដ្ឋ​ជាច្រើន បានធ្វើ​ការសុំ​សំណូមពរ ដល់​លោក​អភិបាលខេត្ត​កោះកុង សូមមេត្តា​ជួយ​យកចិត្តទុកដាក់ ចាត់​ឲ្យ​មន្ត្រីក្រោមឱវាទ ចុះ​មកជួយ​ជួសជុល​ផ្លូវ​នេះ​ផង ។ ចំណែក​ប្រធាន​មន្ទីរ​សាធារណៈ ខេត្ត មិនអាច​សុំ ការបំភ្លឺ​បានទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕

ba1a644d-3275-4e29-ac47-6811604c5eb6

1ad3b209-85dc-4700-ac9b-cbd327f1b36a

11e859c8-f111-462a-96b6-c483ff42147b

Filed in: គ្រោះធម្មជាតិ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!