កំពង់ធំ ៖ រថយន្តមិនស្គាលម៉ាកមួយគ្រឿង បានបង្ករគ្រោះថ្នាក់ចរាចរណ៍ បុកស្លាប់បុរស់ម្នាក់ រួចក៏រត់គេច់ខ្លួនបាត់ ដោយសុវត្ថិភាព ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង 21និង15នាទី ថ្ងៃទី10/07/2016 នៅលើផ្លូវជាតិលេខ6 ត្រង់ចំណុចភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ហេតុការនេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានបើកទៅបុកម៉ូតូ ម៉ាកC125 ពណ៍ខ្មៅ ពាក់ស្លាក លេខ1F0232 កំពង់ធំ អ្នកបើកត្រូវបានគេស្គាល់អត្តសញ្ញណឈ្មោះ សុង ចាន់ ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ។
ក្រោយកើតហេតុ សាកសពត្រូវបានផ្ញើនៅវត្តពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ។ រីឯវត្ថុតាងម៉ូតូរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំចុងដូង ៕