0

ស្រី​ស្អាត​ជា​និស្សិត​អាយុ ២១ ឆ្នាំ​ម្នាក់ ត្រូវបាន​ប្រពន្ធដើម​ធ្វើការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​បន្ទាប់ពី​ដឹងថា នាង​ទាក់ទង​ជាមួយ​ប្តី​គេ

ថៃ ៖ និស្សិត​ស្រី​ថៃ​អាយុ ២១ ឆ្នាំ​ម្នាក់ ត្រូវបាន​ប្រពន្ធដើម​ធ្វើការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ ដោយ​ជាដំបូង​នាង​បានមក​សិក្សា​បន្ត​នៅ​មហាវិទ្យាល័យ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ក្រោយពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅតាម​ខេត្ត ។ ក្នុងអំឡុង​ពេលដែល​នាង​កំពុង​សិក្សា​នៅ​ទីនោះ នាង​ក៏បាន​ស្គាល់​បុរស​ម្នាក់​ដែលជា​អ្នកជំនួញ​នៅ​ទីនោះ ។ នាង​មិន​បានដឹង​ទេ​ថា បុរស​ម្នាក់នេះ​មាន​ប្រពន្ធ​រួចទៅហើយ​នោះទេ ដោយ​បុរស​ម្នាក់​នោះបាន​ផ្តល់​លុយកាក់​សព្វគ្រប់​បែបយ៉ាង​ទៅលើ​រូបនាង ទាំង​ថ្លៃ​ជួល​ផ្ទះ​ស្នាក់នៅ ទាំង​ការចាយវាយ​ប្រចាំថ្ងៃ និង​បានអោយ​នាង​ចាយ​ប្រចាំខែ ក្នុង​មួយខែ ៣០,០០០ បាត​ផងដែរ ។ បុរស​ម្នាក់​នោះ មិនដែល​និយាយប្រាប់​នាង​ថា​មាន​ប្រពន្ធ​និង​មានកូន​នោះទេ ទោះបី​នាង​ដេញដោល​សួរ​យ៉ាងណាក៏ដោយ​ក៏​មិនដែល​ប្រាប់ថា​មាន​ដែរ តែ​តាម​ការពិត​គេ​មាន​ប្រពន្ធ​និង​មានកូន ៣ នាក់​រួចទៅហើយ ។ ទំនាក់ទំនង​ស្នេហា​របស់​នាង​និង​បុរស​ម្នាក់នេះ មាន​រយៈពេល​ត្រឹមតែ ២ ខែ​ប៉ុណ្ណោះ ហើយ​ប្រពន្ធ​របស់​បុរស​ម្នាក់នេះ​ក៏បាន​ដឹង​ទើប​មានរឿង​រ៉ាវ​បែបនេះ​កើតឡើង​តែម្ដងទៅ ។

dd

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!