ខេត្តកំពង់ធំ ៖ មានករណីប្រជាពលរដ្ឋ ប្រទះឃើញសាកសពអណ្ដែតទឹក កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅតំបន់អូស្មាច់ទូកខាងជើង ភូមិម្រាកចាស់ ចំងាយប្រហែល៦គីឡូ ស្ថិតក្នុងឃុំទួលក្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ឡឹក ឡេង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។ ប្រភពប្រាប់ថា មុនកើតហេតុ ពេលខ្យល់និងភ្លៀងខ្លាំង ជនរងគ្រោះបានចុះរត់ពីលើរោង ដោយប្រាប់ថាមកផ្ទះ ក្រោយមកស្រាប់តែបាត់ដំណឹងរហូត០៤ថៃ្ង ហើយត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសពអណ្តែតទឹកតែម្តង ។
ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ លោកមេបញ្ជាការស្រុក ប្រាសាទបល្ល័ង្ក បានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ រួចស្រង់សព ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ នៅឯគេហដ្ឋាន ៕