0

ស្ត្រី​ម្នាក់​មាន​វិបត្តិ​នៅក្នុង​គ្រួសារ បានមក​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​លោត​ពីលើ​ស្ពាន​ជ្រោយចង្វារ

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​វិបត្តិ​នៅក្នុង​គ្រួសារ​ដោយសារតែ​ប្តី និង​កូន​ធ្វើបាប ក៏បាន​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប​ឡើងទៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ បំរុង​និង​លោតទឹក​សម្លាប់ខ្លួន តែ​ត្រូវបាន​សិស្សសាលា​មួយក្រុម បានឃើញ​ហើយ​ជួយ​ឃាត់​ទាន់ពេល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ៩និង៤០នាទី​ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦   ដែល​នៅត្រង់ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​បំរុង​លោតទឹក​សម្លាប់ខ្លួន​នោះ មានឈ្មោះ ហុង សុគន្ធា អាយុ ៤៧ឆ្នាំ  មុខរបរ ជា​អតីត​ថៅ​កែង​ហាង​នំ​ហុង អ៊ីង​ហ្វុ​ង នៅ​ម្តុំ​ផ្សារ​ដើម​គរ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ចំណែកឯ​ប្តី​មានឈ្មោះ គីម សុភ​ក្រ័ ហៅ នុត សំអុល មុខរបរ ជា​មន្ត្រី​ប៉េ​អិ​ម​ផ្ទៃ​ប្រទេស ។

បើតាម​ការបញ្ជាក់​ពី​ស្ត្រី​ដែល​ចង់​លោតទឹក​សម្លាប់ខ្លួន​នោះ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ដោយសារ​តែមាន​វិបត្តិ​នៅក្នុង​គ្រួសារ ប្តី និង​កូនប្រុស​ម្នាក់​បានធ្វើ​បាប និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់ រហូតដល់​ឥ​ឡូ​បម​ក​ជួល​ផ្ទះ​គេ​នៅ ទើប​រូបគាត់​បានសម្រេច​ចិត្ត​មក​លោតទឹក​សម្លាប់ខ្លួន​តែម្តង ។ ក្រោយមក​ស្ត្រី​ខាងលើ​បាន​ប្រាប់ថា ដំបូង​ឡើយ​គាត់​មានផ្ទះ​នៅ​ម្តុំ​ផ្សារ​ដើម​គរ ហើយ​បាន​បើកហាង​លក់​នំ​មួយកន្លែង​នៅ​ទីនោះ ដែលមាន​យីហោ ហុង អី​ុ​ង​ហ្វុ​ង ហើយ​រូបគាត់​មានកូន ៥នាក់ ស្រី២ ប្រុស៣ ។

ស្ត្រី​ខាងលើ​បាន​បន្តទៀតថា មូលហេតុ​ដែលនាំអោយ​គាត់​ចង់​សម្លាប់ខ្លួន​នោះ គឺ​ដោយសារតែ​ប្តី​របស់គាត់​មិនបាន​គិតពី​គ្រួសារ​ទេ ហើយ​ថែមទាំង​ដើរ​មាន​ស្រី និង​មិន​គិតគូរ​ក្នុង​គ្រួសារ និង​ម្តាយ​របស់គាត់​ទេ ដោយ​ថែមទាំង​បាន​ចោទ​គាត់​ថា បាន​លេងល្បែង​សី​ុ​សង​ទៀត ហើយ​បាន​រត់ចោល​ក្រុមគ្រួសារ​រយៈពេល ១៣ឆ្នាំ​មកហើយ ។

ក្រោយមក រូបគាត់​ក៏បាន​បែកគំនិត​បើកហាង​ធ្វើ​នំ​ដែលមាន​យីហោ ហុង អី​ុ​ង​ហ្វុ​ង នៅ​ម្តុំ​ផ្សារ​ដើម​គរ ជាមួយនិងកូនៗ របស់គាត់​ទាំង ៤នាក់ ។ បន្ទាប់មក ប្តី​របស់គាត់​ឃើញ​ក្រុមគ្រួសារ​រក​សី​ុ​មានបាន​ក៏​សម្រេចចិត្ត​ត្រឡប់មក​រស់នៅ​ជាមួយគ្នា​វិញ​បាន​រយៈពេល ៣ឆ្នាំ និង​មាន​កូនស្រី​ម្នាក់ នៅពេលដែល​កូនស្រី​ពៅ​អាយុ​បាន​ជាង​មួយ​ខួប ប្តី​របស់គាត់​ក៏បាន​រត់ចោល​ក្រុមគ្រួសារ​ទៅ​នៅ​ជាមួយ​ម្តាយ ដោយមាន​ស្រី​ញី លែង​ខ្វល់​ពី​ក្រុមគ្រួសារ​គាត់​ទៀតហើយ ។

នៅពេលដែល​ប្តី​របស់គាត់​រត់ចោល​ម្តងទៀត គាត់​ក៏បាន​ទៅ​ជួល​ផ្ទះ​ដែល​ធ្វើ​នំ​នៅ​ម្តុំ​ផ្សារ​ដើម​គរ​នោះ ហើយ​បាន​ទៅ​ខ្ចីលុយ​ពី​ធនាគារ​ចំនួន ៦មឺ​ុ​ន​ដុល្លារ ដើម្បី​យកមក​បើកហាង​ធ្វើ​នំ​ថ្មី​មួយកន្លែង​ទៀត​នៅ​ព្រែ​កតា​ម៉ាក់ ដោយមាន​កូនប្រុស​ច្បង​របស់គាត់​ជា​អ្នកធ្វើ​នំ​តែម្តង និង​មាន​កម្មករ​ជិត ២០នាក់​ផងដែរ​រួចមក កូនប្រុស​ច្បង​របស់គាត់​ឈ្មោះ សិ​ដ្ឋ ដែលជា​អ្នកធ្វើ​នំ​នោះ បានមក​បំផ្លាញ​អស់​គ្មាន​សល់ ហើយ​កូនប្រុស​របស់គាត់​យក​លុយ​នោះ ទៅលេង​ល្បែង និង​ផឹង​សី​ុ រហូត​គ្មាន​លុយ​បើក​ឲ្យ​កម្មករ ទើប​រូបគាត់​ក៏​សម្រេចចិត្ត​លក់​ផ្ទះ​នៅ​ម្តុំ​ផ្សារ​ដើម​គរ ដើម្បី​យកប្រាក់​នោះ បើក​អោយ​កម្មករ និង​បង់​អោយ​ធនាគារ ។

ស្ត្រី​រូបនោះ​បាន​បន្តថា រូបគាត់​បានមក​ជួល​ផ្ទះ​គេ​នៅ​ម្តុំ​វត្តភ្នំ ដោយ​ប្រកបរ​បរជា​អ្នក​លាងចាន​ឲ្យ​បងប្អូន ក្នុង​មួយថ្ងៃ គេ​ឲ្យ​ប្រាក់ ១៥០០០រៀល ។ លុះ​ព្រឹក​ឡើង មុនពេល​រូបគាត់​បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នោះ រូបគាត់​បាន​តេ​ទូរស័ព្ទ​ទៅ​ប្តី​របស់គាត់ ដោយបាន​ប្រាប់ថា ពេល​គាត់​ស្លាប់ទៅ​ឲ្យ​ជួយ​យក​កូនស្រី ២នាក់​ទៅ​ចិញ្ចឹម​ផង តែ​ត្រូវ​ប្តី​ឆ្លើយ​មកវិញ​ថា រវល់​ហាត់​នៅ​បន្ទាយ អត់​បាន​ទៅយក​ទេ ហើយ​គាត់​ក៏បាន​បិត​ទូរស័ព្ទ ។

ក្រោយមក​រូបគាត់​ក៏បាន​ហៅ​ម៉ូតូឌុប​ជិះ​មក​ស្ពាន​ជ្រោយចង្វា ដើម្បី​លោតទឹក​សម្លាប់ខ្លួន​តែម្តង ។ ខណៈពេល​ជិះ​មកដល់​លើ​ស្ពាន​ជ្រោយចង្វា​ក៏បាន​ឲ្យ​លុយ​ទៅ​ម៉ូតូឌុប​រួច​បាន​ដើរ​បាន​បន្ត​ក៏​ដោះ​ស្បែកជើង​ឡើងលើ​បង្កាន់ដៃស្ពាន​បំ​រ៉ុង​លោតទឹក​សម្លាប់ខ្លួន តែ​សំណាង​សិស្សសាលា​មួយក្រុម បាន​បើក​ម៉ូតូ​មកដល់ ឃើញ​ដូចនេះ ក៏បាន​ជួយ​ឃាត់​ទាន់ពេល ហើយ​បាន​ទៅ​ហៅ​ប្រជា​ការពារ​ដែល​ប្រចាំការ​នៅ​គល់ស្ពាន​ជ្រោយចង្វារ នាំមក​ប៉ុស្តិ៍នគរបាល​ជ្រោយចង្វារ ដើម្បី​សួរនាំ​ស្វែងរក​បងប្អូន ៕

c14a9aa7-84aa-4512-9aeb-1c05cd73276e

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!