0

សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ រក្សាទុក​​និង​ជួញដូរ​គ្រឿងញៀន

សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ រក្សាទុក​​និង​ជួញដូរ​គ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន ហើយ​និង​បក្សពួក​ម្នាក់ទៀត​បានរ​ត់​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង ៥និង០០នាទី​ល្ងាច ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុច​មុខ​វត្ត​គៀន​ឃ្លាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ សា គី​រី​ន ភេទ​ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ លក់​ការ៉េម ចំណែកឯ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​រត់គេចខ្លួន​នោះ មានឈ្មោះ ម៉ាន វី ភេទ​ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​អ្នក​ទាំង ២នាក់ មាន​ទីលំនៅ​ភូមិ​កំពង់ក្របី ឃុំ​កកូរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជាមួយគ្នា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ កម្លាំង​សមត្ថកិច្ច​យើង​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ម្តុំ​មុខ​វត្ត​គៀន​ឃ្លាំង ពេលនោះ ស្រាប់តែ​បាន​ប្រទះឃើញ​ជនសង្ស័យ ២នាក់ ដែល​កំពុងធ្វើដំណើរ​តាមផ្លូវ ដោយមាន​ការសង្ស័យ ទើប​កម្លាំង​សមត្ថកិច្ច​យើង​ក៏​ហៅ​អោយ​ឈប់ តែ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់គេចខ្លួន ពេលនោះ កម្លាំង​សមត្ថកិច្ច​យើង​ក៏​ធ្វើការ​ដេញតាម​រហូត​ឃាត់ខ្លួន​បាន​សង្ស័យ​ម្នាក់ រឺ​ឯ​ម្នាក់ទៀត​បាន​រត់គេច​បា​ត់ និង​បាន​ដកហូត​នៅ​ម្សៅ​ក្រាម​ពណ៌(ស) ១៦កញ្ចប់ ជា​ប្រភេទ ម៉ាក​ទឹកកក រួច​និង​ម៉ូតូ មួយគ្រឿង  ម៉ាក ហុងដា​ឌ្រី​ម សេ១២៥ សេរី២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម  1P-0629 ក្រោយមក​សមត្ថកិច្ច​យើង​ចាប់បញ្ជូន​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សាកសួរ ។

បើតាម​ការសារភាព​ពី​ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ បាន​និយាយ​ប្រាប់ថា មុនដំបូង​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ាន វី បានមក​ប​បួរ​រូប​ខ្លួន​ទៅ​មើល​បាក់​ទាត់ ហើយ​រូបគេ​បាន​និយាយប្រាប់​ទៅវិញ ដោយ​រូបគេ​ពុំ​ប្រាក់​នៅក្នុង​ខ្លួន​នោះឡើយ ។ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ម៉ាន វី បាន​ប្រាប់​រូបគេ​ថា មិន​អី​ទេ ចាំ​គេ​ចេញថ្លៃ​ហូប​អី ក្រោយមក រូបគេ​ក៏បាន​ទៅ​ជាមួយគ្នា បន្ទាប់មក ជនសង្ស័យ​ឈ្មោះ ម៉ាន វី បាន​ដឹក​រូបគេ​ទៅ​ម្តុំ​ថ្នល់​រថភ្លើង ក្បែរ​រោងចក្រ​ឆ្នាំង​ស្ថិតនៅក្នុង​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ដោយ​រូបគេ​បាន​អង្គុយចាំ​នៅ​ខាងក្រៅ បន្ទាប់ពី​ទិញ​ថ្នាំ​រួចហើយ ពួកគេ​ទាំង ២នាក់  ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅវិញ គោលបំណង​យកទៅលក់​នៅឯ​ខេត្តកំពង់ចាម ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាម​និ​តី​វិធី​ច្បាប់ ៕

f7114a8b-3c63-4e41-a1ef-133c8d804c4c

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!