0

ជនបរទេស ចំនួន២នាក់ ទទួល​មរណ:ភាព នៅ​គោលដៅ​ខុសគ្នា

ខេត្តកំពត ៖ កាលពី​រសៀល​ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៦ មាន​ករណី​ជនបរទេស ចំនួន ០២ នាក់ បានទទួល​មរ​ណះ​ភាព នៅ​គោលដៅ​ខុសគ្នា ដែលមាន​ឈ្មោះ​ដូចខាងក្រោម ៖ ១ ឈ្មោះ JONES MATTHEW DAVID NEVILL ភេទ​ប្រុស ឆ្នាំ​កំណើត ២៣-០១-១៩៧៧ សញ្ជាតិ អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 526403778 ជា​ភ្ញៀវ​ទេសចរណ៍ ដែល​ស្នាក់នៅ​ភូមិ អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត បាន​ស្លាប់​នៅក្នុង បារ NOLA ស្ថិតនៅ​ភូមិ១ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។
២. ឈ្មោះ TAFF JAMES EDWARD ភេទ ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត ០៦ .០៣ .១៩៨៣ សញ្ជាតិ អង់គ្លេស​កាន់​លិខិតឆ្លងដែន​លេខ 527848745 ប្រភេទ ទិដ្ឋាការ ( EI ) ស្នាក់នៅ​មិន​ប្រកប​អាជីវកម្ម ដែល​បាន​ស្នាក់នៅ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ស៊ុន​យ៉ា​ឃៀ​ល ស្ថិតក្នុង​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។
តាម​ការពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ឆ​យ័ របស់​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល និង​ការិយាល័យ នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ សន្និដ្ឋានថា ការស្លាប់​នេះ បណ្តាលមកពី​គាំងបេះដូង ។ តាម​បញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ អោយ​ការិយាល័យ​អន្តោប្រវេសន៍ ធ្វើការ​ទំនាក់ទំនង ផ្តល់​ពត៍​មាន ទៅ​ស្ថានទូត អង់គ្លេស និង​សាច់ញ្ញាតិ របស់​សព ជា​ពត៍​មាន ។
តាម​ការឯកភាព​រប​ស់​ស្ថានទូត និង​សាច់ញ្ញាតិ​សព យើង​បាន​បញ្ជូន​សព​ជនបរទេស ទាំង ០២ ខាងលើ ទៅ​មន្ទីរពេទ្យ ព្រះ​កុស​មះ ( មន្ទីរពេទ្យ​រុ​ស្សុ​ី ) ក្រុងភ្នំពេញ ។

1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!