0

អភិបាលរងខេត្តកំពង់ធំ ប្រជុំ​គណកម្មាធិការ ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ប្រជាពលរដ្ឋ បង្ករ​បង្កើន​ផល​លើដី​រដ្ឋ សម្រាប់​សាង​សង់ព​ន្ឋ​នាគារ

ខេត្តកំពង់ធំ ៖ នៅ​សាលាស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បើក​កិច្ចប្រជុំ​គណកម្មការ និង​ស្ថាប័ន ពាក់​ព័​ន្ឋ​ចូលរួម​ពិភាក្សា រក​ដំណោះស្រាយ​ដីធ្លី ដើម្បី​រក្សា​ដី​ដែលជា​ទីតាំង​សម្រាប់​ការអភិវឌ្ឍន៍​ព​ន្ឋ​នាគារ ក្នុង​ខេត្តកំពង់ធំ ដែល​រដ្ឋាភិបាល​ប្រគល់ជូន ស្ថិតនៅ​ចំនុច​ព្រំប្រទល់ ក្នុង​ឃុំ​ដំរី​ស្លាប់ ឃុំ​ត្បែង​ឃុំ​សាន​គរ ខេត្តកំពង់ធំ​កាលពី​ព្រឹក​ថ្ងៃទី៧ខែកក្កដា​ឆ្នាំ២០១៦។

ពិធី​នេះ ត្រូវបាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ. បាន​មានប្រសាសន៍ថា បញ្ហា​ដី សម្រាប់​ការអភិវឌ្ឍន៍ ក្នុង​វិស័យ​ព​ន្ឋ​នាគារ ត្រូវ​ចាំបាច់​សហការ​គ្រប់​ស្ថាប័ន​ពាក់​ព័​ន្ឋ ពិ​ភាគ​ក្សា​រក​ដំណោះស្រាយ ឲ្យ​បាន​ឆាប់រហ័ស រួមទាំង​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បាន​យល់​ជ្រាប់​ពី​ប្រ​វត្ត​ដី និង​ជា​សិទ្ធិ​គ្រប់គ្រង របស់​ស្ថាប័ន​ព​ន្ឋ​នាគារ ដែល​រដ្ឋ​បាន​ប្រគល់ជូន​សម្រាប់​ការសាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​ព ន្ឋ​នាគារ ដូច​ជាទី​តាំ​ា​ង​អាគារ​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ ស្តា​និតិ​សម្បទា ដាំ​ដំណាំ រោង​ជាង សិ​ម្ប​កម្ម និង​មណ្ឌល​កែប្រែ ដោយឡែក​ដី​ចំនួន២២៥.០៨ហិច​តា មិន​អនុញ្ញាតិ​ឲ្យ​បុគ្គល​ណា​ចាប់ចង​គ្របគ្រង​ជា​ដី​កម្ម​សិទ្ធ​បានឡើយ ។

ឯកឧត្តម គង់ វិមាន​បាន​បន្តថា ដោយឡែក​ថ្មី​នេះ​គឺមាន​ការរំលោភបំពាន​យក​ដី ដែលជា​កម្មសិទ្ធិ​របស់​អង្គភាព​ព​ន្ឋ​នាគារ ដែល​រដ្ឋ​បាន​ផ្តល់អោយ ដូច្នេះ​អាជ្ញា​ឃុំ ស្រុក និង​សមត្ថកិច្ច កងកម្លាំង​ត្រូវ​រួមគ្នា​រក​ដំណោះ ស្រាយ​ជាបន្ទាន់ ដើម្បី​រក្សា​ទីតាំង​ដី​របស់​រដ្ឋ​នេះ​ឲ្យ​បាន​គង់វង្ស ៕

02b09d64-f98d-43d6-a076-2ef186baf468

dffa01fb-9d9c-4d62-b060-1a95b63d3c6d

Filed in: ទំនាស់ដីធ្លី, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!