ខេត្តកោះកុង ៖ មានកម្មពិធី ដាំកូនកោងកាងមួយ ត្រូវបានរៀបចំធ្វើឡើង កាលពីរសៀល ថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការចួលរួមពី មន្ត្រីរាជការ សមត្ថកិច្ច អាវុធហត្ថ ជាច្រើននាក់ នៅចំណុច ព្រែកជីក ស្ថិតក្នុងភូមិ តាមាឃ ក្នុងឃុំ អណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្នុងពិធីនោះមានការដឹកនាំដោយ លោក អន ភារៈ អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ និងមានការចូលរួមពី លោក ហិន ឡា នាយផ្នែករដ្ឋបាលជលផល លោក សន យាន មេបញ្ជាការ ប៉េអឹមស្រុក លោក ច័ន្ធ ម្នី មេបញ្ជាការសឹងរងស្រុក លោកអធិការរង លោកមេឃុំ ហ៊ី តាន់ លោកប្រធាន សូរិយោដីស្រុក គឺលោក ពៅ ចន្ថន ជាពិសេសគេឃើញមាន វត្តមាន លោកឧកញ៉ា កុក អាន ដែលជាសមាជិកព្រឹទ្ធសភា ក៏បានមកចូលរួម ដាំកូនកោងកាង ផងដែរ នឹងក្រុមការងារ របស់លោកឧកញ៉ា ផងដែរ ។
កូនកោងកាង ដែលរដ្ឋបាលជលផលយកមកដាំ ចំនួន០១ម៉ឺនដើម ក្នុងនោះ ប្រជាពលរដ្ឋ បានចូលរួមជាង១០០នាក់ ទាំងចាស់ទាំងក្មេង ប្រកបដោយភាពសប្បាយរីករាយ ព្រោះការដាំ ដើមកោងកាងនេះ មានផលប្រយោជន៌ ខ្លាំងណាស់ សំ រាប់ក្ដាម ត្រីបង្គារ វាមកពង ហើយនឹងទប់ស្កាត់ដី មិនឲ្យបាក់ និងរលកខ្យល់សមុទ្រផងដែរ ៕