0

សាលាដំបូង​ខេត្តបាត់ដំបង​ ចេញ​ដីការ​អនុវត្ត​ រុះរើ​តូប​លក់៣កន្លែង​ ប៉ះពាល់​ដី​ចំណីផ្លូវ

ខេត្តបាត់ដំបង ៖ លោក តូច សុភ​ក្តី ព្រះរាជ​អ​ជ្ញា​រង អម​សាលាដំបូង ខេត្តបាត់ដំបង ដឹកនាំ​កម្លាំងចម្រុះ​អនុវត្តន៍​សាលដីការ រុះរើ តូប​លក់៣កន្លែង ប៉ះពាល់​ដី​ចំណី​ផ្លូវលំ​និង​ផ្លូវជាតិ​លេខ៥៧អា ជាប់​ដី​រោង​ម៉ាស៊ីន​ស្រូវ ឈ្មោះ​យ៉ាំ​ឈឿង​និង​ឈ្មោះ​អៀ​ត សំអុល ដោយមាន​សំណង​ក្នុង១តូប ចំនួន៣០០ដុល្លា  កាលពី​ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅ​ក្រុមទី១៥ ភូមិ​ច្រាប​ក្រសាំង សង្កាត់់​វត្ត​គរ ក្រុង​បាត់ដំបង។

តាម​ការអនុវត្តន៍​ប៉ះពាល់​លើ​តូប​មាន ទី១ឈ្មោះ ​យឹម សៀ​ប ភេទ​ប្រុស អាយុ៦៣ឆ្នាំ ទី២ឈ្មោះ​ ញៀន ឃ​ន ភេទ​ប្រុស អាយុ៧៣ឆ្នាំ ទី៣ឈ្មោះ ​ញ៉ា​ន គង្គា ភេទ​ប្រុស អាយុ៤៥ឆ្នាំ ទាំង៣នាក់​ រស់នៅ​ភូមិ​ សង្កាត់ កើតហេតុ​ខាងលើ ។ អ្នក​ទាំង៣នាក់​ម្ចាស់​តូប​យល់ថា​ការអនុវត្ត​ដីការ​រុះរើ​តូប​ទាំង៣ខាងលើ​គឺ​ដើម្បី​ប្រយោជន៍ រោង​ម៉ាស៊ីន​ស្រូវ ឈ្មោះ​អៀ​ត សំអុល ។

ឈ្មោះ​ ញ៉ា​ន ​គង្គា ​ដែលមាន​តូប ជាប់​ផ្លូវជាតិ៥៧អា​ និង​ផ្លូវលំ​ចូល​ភូមិ កើត​ទុក មិន​សុខចិត្ត ដោយ​ស្រែកថា​អយុត្តិធម៌ ព្រោះ​ការអនុវត្តន៍​មិន​ត្រឹមត្រូវ ខ្លួន​និង​ប្រពន្ធ​បាន​ទិញ​ដី​ជាប់​ផ្លូវ​ពី​ឈ្មោះ​ហុង​ជិន​ហូ​ភេទ​ប្រុស​អាយុ៦៩ឆ្នាំ​តាំងពី​ថ្ងៃទី២៣ខែមេសា​ឆ្នាំ២០១១ដោយមាន​ឈ្មោះ​សុខ​ឈឿត​ចៅសង្កាត់​វត្ត​គរ​ចុះហត្ថលេខា​និង​វាយ​ត្រា​ទៀតផង​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត។នៅ​ម៉ោង៧ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦សមត្ថកិច្ច​យក​ដីការ​មក ស្រាប់តែ​ម៉ោង៩ព្រឹក​ថ្ងៃ​ដដែល​អនុវត្តន៍​រុះរើ​តែម្តង ។

សូម​ថ្នាក់លើ​និង​អ្នកមានអំណាច​ជួយ​ពិនិត្យ​រឿងនេះ​ឡើងវិញ​ផង​ជាពិសេស​សម្តេច​ហ៊ុនសែន​និង​លោកជំទាវ​គតិបណ្ឌិត​ប៊ុនរ៉ានី​មេ​ត្ត​ជួយ​ឲ្យ​ជនក្រីក្រ​បាន​លក់ដូរ​ផង​ហើយ​បើ​រដ្ឋអំណាច​ត្រូវការ​សាងសង់​ផ្លូវ រូបខ្ញុំ​នឹង​ប្រគល់ជូន​រដ្ឋ​ដោយ​ឥត​ជំទាស់។

លោក​សុខ​ឈឿត​ចៅសង្កាត់​វត្ត​គរ​មិនអាច​បំភ្លឺ​រឿង​ចុះហត្ថលេខា​និង​វាយ​ត្រា​ចេញ​ឲ្យ​ឈ្មោះ​ញ៉ា​ន​គង្គា​ប្រើប្រាស់​ដី​ខាងលើ​បានទេ​គឺ​គាត់​ខ្ចឹ​ប​មាត់​រហូត។

លោក​តូច​សុភ​ក្តី ព្រះរាជ​អ​ជ្ញា​រង អម​សាលាដំបូង ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​ការអនុវត្តន៍​សាលដីការ​ចុះ​រុះរើ​តូប​ទាំង៣ខាងលើ មិន​ពាក់ព័ន្ធ​ចំពោះ​ម្ចាស់​រោង​ម៉ាស៊ីន​ខាងក្រោយ​ទេ គឺ​តូប​លក់​នេះ​លក់ ប៉ះពាល់​ដី​ចំណី​ផ្លួ​វ​ជាតិ​លេខ៥៧អា​ដែល​ច្បាប់​រដ្ឋ​ឲ្យ​ឃ្លាត​ពី​ច​ញ្ចើ​ម​ផ្លូវ២៥ម៉ែត្រ​និង​គំរោង​ជួសជុល​ផ្លូវលំ​ចូល​ភូមិ​ដោយ​ពួកគាត់​បានទទួល​សំណង​ផលប៉ះពាល់​ក្នុង១តូប​ចំនួន៣០០ដុល្លា​រួចហើយ៕

b004

b05

b006

b08

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!