លិខិតអនាមិក ដែលមានចម្លងជូនព្រឹទ្ធសភា រដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងអង្គភាពប្រឆាំងអំពើសវនកម្មសហគ្រាសពុករលួយផងនោះ បានបង្ហាញអំពីឈ្មោះមន្ត្រីមួយចំនួនដែលត្រូវបានគេផ្លាស់ប្តូរនិង ដំឡើងតួនាទី ដោយលិខិតបញ្ជាក់ថា ឈ្មោះមន្ត្រីទាំងនោះ គឺបានផ្លាស់ប្តូរខុសប្រក្រតីពាក់ព័ន្ធអំពើពុករលួយ។
ក្នុងលិខិត បញ្ជាក់ថា ឈ្មោះហ៊ាន ត្រេង ជាប្រធាននាយកដ្ឋានសវនកម្មសហគ្រាស ដែលធ្លាប់មានការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ ត្រូវផ្លាស់ទៅជាប្រធាននាយកដ្ឋានសេវាអ្នកជាប់ពន្ធនិងបំណុលពន្ធ , ស្រ៊ុន អង្គរ៉េន ជាមន្ត្រីចូលថ្មី ត្រូវបានឡើងបុណ្យសក្តិលឿនជាងបុគ្គលិកចាស់ៗ, ខៀវ សង្ហា ជាប្រធានសាខាពន្ធដារខេត្ត បាត់ដំបងបាន៣ខែ ត្រូវផ្លាស់ទៅជាប្រធានសាខាពន្ធដារក្រុងព្រះសីហនុ ហើយបាន១ខែកន្លះមានរឿងពុករលួយអំពីពន្ធប្រថាប់ត្រា ត្រូវដំឡើងមកជាអនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាសវិញ។
មន្ត្រីអគ្គនាយកដ្ឋានពន្ធដារ បានលាតត្រដាងឈ្មោះមន្ត្រី២៥រូប ដែលត្រូវបានតែងតាំងខុសប្រក្រតី ។
ឈ្មោះ ស៊ុនលី ដឺលីន ជាមន្ត្រីដែលរយៈពេល៦ខែឡើងតួនាទី៣ដង គឺឡើងពីមន្ត្រីនាយកដ្ឋានសវនកម្មសហគ្រាស ទៅជាអនុប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មសហគ្រាស។ បន្ទាប់មកទៅជាអនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ បន្ទាប់មកទៀត ដំឡើងជាប្រធានការិយាល័យ នៃនាយកដ្ឋាន សវនកម្មសហគ្រាសវិញជាដើម។
ក្នុងលិខិតនោះបានបញ្ជាក់ដែរថា ក្នុងចំណោមមន្ត្រីទាំងជាង២០នាក់នោះ មានមួយចំនួន ត្រូវចំណាយប្រាក់លើសពី៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីទទួលបាន តំណែងថ្មី ដែលខ្លួនចង់បាន។
វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ(IRI) របស់អាមេរិករកឃើញថា អំពើពុករលួយ និងបក្ខពួកនិយមនៅតាមក្រសួងស្ថាប័នរដ្ឋ ជាមូលហេតុចំបងស្ថិតនៅក្នុងចំណោម មូលហេតុផ្សេងទៀត ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់សំឡេងគាំទ្រនៅអាណត្តិទី៥នេះ អស់២២អាសនៈ។
គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ លើវិស័យប្រមូលពន្ធនៅអាណត្តិ ទី៥នេះ នឹងមិនអាចទៅរួចនោះទេ ដោយថានៅពេលនេះ មន្ត្រីភាគច្រើនមិន ពេញចិត្តភាពប្រក្រតីក្នុងការផ្លាស់ប្តូរ និងដំឡើងតួនាទីបក្ខពួក ពុករលួយ ៕