0

អាវុធហត្ថ​ស្រុក​កំរៀង ឃាត់ខ្លួន​បុរស​ម្នាក់ ដកហូត​បាន ថ្នាំញៀន​មួយចំនួន និង​អាវុធ០១ដើម

អាវុធហត្ថ​ស្រុក​កំរៀង ឃាត់ខ្លួន​បុរស​ម្នាក់ ដកហូត​បាន ថ្នាំញៀន​មួយចំនួន និង​អាវុធ០១ដើម

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំរៀង កាលពី​វេលា​ម៉ោង ១១:៤០នាទី ថ្ងៃទី០៥ខែកក្កដា​ឆ្នាំ២០១៦ បានធ្វើការ​បង្ក្រាប​ករ​ណី ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន០១លើក នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង រួច​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ០១នាក់ ឈ្មោះ ផុន យ៉ា​ត ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ក្នុងការ​ឃាត់ខ្លួន​នោះ អាវុធហត្ថ​ស្រុក​កំរៀង ដកហូត​បាន ៖ ១.ថ្នាំញៀន​យ៉ាម៉ា(WY)ចនួន១៣០គ្រាប់ (ពណ៌​ស្លា​ទុំ ១២៩គ្រាប់ ពណ៌​ខៀវ០១គ្រាប់)។ ២.ម៉ា​ទឹកកក ចំនួន០២កញ្ចប់ ទម្ងន់ ១០,៦៩ក្រាម ។ ៣.កាំភ្លើងខ្លី​បាញ់​ហ្គាស់០១ដើម​ពណ៌​ស ប្រភេទ​វិល​ដុំ​មាន​គ្រាប់​ចនួន០៦គ្រាប់​ក្នុងនោះ​បាញ់​រួច០១គ្រាប់។
៣.គ្រាប់កាំភ្លើង​ខ្លីម៉ាកK54ចំនួន០២គ្រាប់៤.ម៉ូតូ​ម៉ាក ហុងដា សេ១២៥ សេរី​ឆ្នាំ២០១៦ មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន​1C.1499។

បច្ចុប្បន្ន ជនសង្ស័យ កំពុង​សាកសួរ នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​កំរៀង ដើម្បី​បន្ត​ចំណាត់ការ ៕

6b9f84e8-556b-4f23-b9ea-ef29fb83eae4

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!