ខេត្តកណ្តាល៖យុវជនម្នាក់រំលាភសេពសន្ថវៈលើអនិតិជន២ដងកាលឆ្នាំ២០១៤គេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចស្រុកស្អាងធ្វើការឃាត់ខ្លួន លើផ្ទះយុវជនសង្ស័យ តាមបណ្តឹងម្តាយក្មេងស្រីរងគ្រោះ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៦ចំណុចភូមិទួលសាលា.ឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល ។
លោក សេង សុជាតិ អធិការស្រុកបានអោយដឹងថា ជនសង្ស័យបានចាប់រំលាភសេពសន្ថវៈ ជនរងគ្រោះតាំងពីឆ្នាំ២០១៤ នៅវរលាម៉ោ១១ព្រឹកលុះមកថ្ងៃទី០៧ខែមុថុនាឆ្នាំ២០១៦នេះ ទើបមានឈ្មោះ យ៉ែម ខែម (ម្តាយជនរងគ្រោះ) មកដាក់ពាក្យប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ស្អាងភ្នំស្រុកស្អាង។
លោកអធិការស្រុកថា លុះមកដល់ម៉ោង១១.២០នាទីថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០១៦ លោក លឹម សុគន្ថា ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកណ្តាលបានបញ្ចាឲ្យឃាត់ខ្លួនជនសង្ស័យដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនិតិវិធី។
យុវជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះឈ្មោះស៊ីណា.ទាងឡេនអាយុ១៨ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិទួលសាលា.ឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះល.អ.កអាយុ១០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នានៅក្នុងបន្ទុកក្រុមគ្រួសារ។
លោក សេង សុជាតិ ថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេបានរំលាភចំនួន ២ លើកមកលើជនរងគ្រោះ។
ចំពោះជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕