0

សមត្ថ​កិច្វ​នគរបា​លឃាត់ខ្លួន​គ្រូពេទ្យ គ្មាន​អាជ្ញាប័ណ្ណ​ដើរ​ព្យាបាល​ជំងឺ​ចាក់​ថ្នាំ​មនុស្ស​ស្លាប់​

សមត្ថ​កិច្វ​នគរបា​លឃាត់ខ្លួន​គ្រូពេទ្យ គ្មាន​អាជ្ញាប័ណ្ណ​ដើរ​ព្យាបាល​ជំងឺ​ចាក់​ថ្នាំ​មនុស្ស​ស្លាប់​

​ត្បូងឃ្មុំ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ពេទ្យ​គ្មាន​ក្របខ័ណ្ឌ​ឬ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សុខាភិបាល​បន្ទាប់​ពី​គ្រូពេទ្យ​នេះ ព្យាបាល​ជំងឺ​ចាក់​ថ្នាំ​បុរស​ម្នាក​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន​បែក​ញើស​។​
​បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​កាលពី​វេលា​ម៉ោង​៩​និង​០៥​នាទី​ព្រឹក ថ្ងៃទី​៦ មិថុនា ២០១៦ ស្ថិតនៅក្នុង​ភូមិ​តូង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។

​សមត្ថកិច្ច​បានឲ្យដឹងថា បុរស​សង្ស័យ​ដែលជា​ពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​មានឈ្មោះ​ពេជ្រ ញ៉ា អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ បាន​ទទួល​ព្យាបាល​ជំងឺ​ចាក់​ថ្នាំ​ដល់​ផ្ទះ​ឲ្យឈ្មោះ​ឯម ថុល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា​។ គ្រា​ដែល​ជនរងគ្រោះ​មាន​អា​ការៈឈឺ ទ្រូង និង​ខ្យល់​បែក​ញើស ដែល​ត្រូវ​ចាក់​ថ្នាំ​៣​ម្ជុល គឺ​១-​ថ្នាំ​Compho ចំនួន​១​អំពូល ចាក់​ត្រគាក ២-​ថ្នាំ​Becomphex ចំនួន​១​អំពូល ចាក់​ត្រគាក ៣-​ថ្នាំ​Hyorocoritsone និង​ទឹក​លាយ​១​ដប ចាក់​សាច់ដុំ​ស្មា ក្រោយពី​ចាក់​ថ្នាំ​រួច​បាន​ប្រហែលជា​៣០​នាទី​អ្នកជំងឺ​មិន​បាន​ធូរស្រាល​ទេ គឺ​មាន​អាការៈ​ធ្ងន់ធ្ងរ​ជាង​មុន ហើយ​ក៏​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​គ្លីនិក​ផ្សេង ប៉ុន្តែ​មិន​ទៅ​ដល់​គ្លីនិក​ផង ជនរងគ្រោះ​ក៏​ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត​តាម​ផ្លូវ​តែម្ដង ។

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ក៏បាន​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ពេទ្យ​ប្រចាំ​ភូមិ​គ្មាន​អាជ្ញាប័ណ្ណ យកទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​ធ្វើ​ការសួរនាំ​និង​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ៕

 

 

IMG-20160605-WA0014 IMG-20160605-WA0015

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!