ខេត្តរមានជ័យ៖ បុរសម្នាក់ផឹកស៊ីឈ្លោះប្រកែកមិត្តភ័ក្ត្រ ប្រើអំពើហឹង្សារនិងប៉ងចាប់រំលោភកូនស្រី មិត្តភ័ក្ត្រត្រូវអាវុធហត្ថស្រុកត្រពាំងប្រាសាទ ចាប់ខ្លួន នៅវលាម៉ោង២២យប់ថ្ងៃទី៤ ខែថុនា ឆ្នាំ២០១៦ ចំណុចភូមិក្រសាំង ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ជៀម សាវុន ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅ ភូមិឃុំស្រុកត្រពាំប្រាសាទ ខេត្តឧត្តមានជយ័ ក្មេងស្រីរងគ្រោះ ឈ្មោះ ល ហអាយុ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ តែមិនបានសម្រេចព្រោះត្រូវបានឪពុកម្ដាយក្មេងស្រីមកទាន់។
បើតាមសម្តីលោក រ៉ាត ភា អាយុ ២៩ ឆ្នាំ និង អ្នកស្រី សាត ហ៊ាក អាយុ២៨ ឆ្នាំ ត្រូវជាឪពុកម្នាយ ក្មេងស្រីរងគ្គ្រោះបានឲ្យដឹងថាករណីនេះកើតកើតឡើង ដោយមានការផឹកស៊ីជាមួយជនសង្ស័យ នៅផ្ទះឪពុកមារ របស់ខ្លួនដែលនៅចំងាយប្រហែល៣០០ម៉ែត ពីផ្ទះគាត់ ពេលនោះ មានការទាស់សម្ដីគ្នាហើយក៏បានឮដល់ប្រពន្ទគាត់នៅឯផ្ទះ។ដោយមានការបារម្ភណ៍ អ្នកស្រីសាត ហ៊ាក ជា ប្រពន្ទក៏ទៅតាមមើល ដោយទុកកូនទាំង៣នាក់នៅផ្ទះ ពេលទៅដល់ ក៏ចំពេលដែលពួកគេបែកគ្នា(ឈប់ឈ្លោះគ្នា)ទៅផ្ទះអស់ ហើយពួកគាត់ទៅមើលទូរទស្សន៍ នៅផ្ទះជិតខាង។គាត់ក៏ទៅតាមរក កូន ក៏ស្រាប់តែឮ លំលេងកូនស្រែកអោយជួយនៅខាងក្រោយផ្ទះ ទើបបានដឹកថាកូនស្រីខ្លួនត្រូវជនសង្ស័យមានឈ្មោះជៀម សាវុនខាងលើចាប់យកទៅធ្វើបាប។
ភ្លាមៗនោះ ពួកគាត់ក៏ទូរស័ព្ទទៅប្ដឹងសមត្ថកិច្ទមកចាប់ខ្លួនជនសង្ស័យ ពេលនេះជនសង្ស័យត្រូវបានកងរាជអាវុធហត្ថ ស្រុកត្រពាំង ប្រាសាទ ឃុំខ្លួនដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕