0

ជនជាតិ​វៀតណាម​ម្នាក់ លក់​ចែកចាយ​គ្រឿងញៀន អាវុធហត្ថ​ខេត្ត​ព្រៃវែង​ឃាត់ខ្លួន​និង​ថ្នាំញៀន ចំនួន ៤​កញ្ចប់​ធំ (​ទម្ងន់​៣៤,១​ក្រាម​)

ជនជាតិ​វៀតណាម​ម្នាក់ លក់​ចែកចាយ​គ្រឿងញៀន អាវុធហត្ថ​ខេត្ត​ព្រៃវែង​ឃាត់ខ្លួន​និង​ថ្នាំញៀន ចំនួន ៤​កញ្ចប់​ធំ (​ទម្ងន់​៣៤,១​ក្រាម​)

​ខេត្ត​ព្រៃវែង ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បា​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវៃង ធ្វើការ​វាយខ្នោះ ទាំង​ថ្ងៃ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន អាវុធហត្ថ​ខេត្ត​ព្រៃវែង​ឃាត់ខ្លួន​និង​ថ្នាំញៀន ចំនួន ៤​កញ្ចប់​ធំ (​ទម្ងន់​៣៤,១​ក្រាម​)​រួម​វត្ថុតាង​១​ចំនួន​ទៀត ។

​ហេតុការណ៍​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​វៀតណាម​រូប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ម៉ោង​៩ និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ត្រោះ ឃុំ​ជ័យ​កំពក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​។

​លោក ម៉ែន ស៊ី​មន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ប្រាប់ឱ្យដឹង​ថា  កម្លាំង​របស់​លោក​បាន​ធ្វើការ​បង្ក្រាប​នូវ​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន ១​លើក នៅ​ចំណុច​ភូមិ​ត្រោះ ឃុំ​ជៃ​កំ​ពក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ដោយ​បាន​ឃាត់ខ្លួន​ជន​សង្សយ័ ចំនួន ១​នាក់   និង​វត្ថុតាង​មួយចំនួនទៀត​។

​ជនសង្ស័យ​ឈ្មោះ ង្វៀង យាំង​ទឹង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ វត្ថុតាង​ដកហូត​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៤​កញ្ចប់​ធំ (​ទម្ងន់​៣៤,១​ក្រាម​) ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន ១ ទូរ​សព្ទ័​ដៃ​ចំនួន ១​គ្រឿង និង​ថង់​សម្រាប់​ច្រកថ្នាំ​ចំនួន ១១៣​ថង់​ផងដែរ​។​

​បច្ចុប្បន្ន​ជន​សង្សយ័ និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

 

FB_IMG_1465092903344 FB_IMG_1465092847763

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!