0

សមត្ថកិច្ច​ជា​ច្រើន​នាក់​ឡោមព័ទ្ធ​មន្ទីរពេទ្យ​ព្រះកុសុមះ បង្ក្រាប​ជនសង្ស័យ​៤​នាក់​ ​ហើយ​មិន​មាន​ពាក់ព័ន្ធ​ករណី​ប្លន់​ធ្វើ​កិច្ចសន្យាធានា​ដោះលែង​ទៅវិញ

សមត្ថកិច្ច​ជា​ច្រើន​នាក់​ឡោមព័ទ្ធ​មន្ទីរពេទ្យ​ព្រះកុសុមះ បង្ក្រាប​ជនសង្ស័យ​៤​នាក់​ ​ហើយ​មិន​មាន​ពាក់ព័ន្ធ​ករណី​ប្លន់​ធ្វើ​កិច្ចសន្យាធានា​ដោះលែង​ទៅវិញ

ភ្នំពេញ​៖ មាន​ការភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង ៨​និង​៥០​នាទី​យប់​ថ្ងៃទី ៥​មិថុនា ២០១៦ ស្ថិតក្នុង មន្ទី​ពេទ្យ​ព្រះកុសុមៈ​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក សមត្ថកិច្ច​ជា​ច្រើន​នាក់ មាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ កម្លាំង​នគរបាល​ព្រហ្មទ័ណ្ឌ​កំ​រិស្រាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក និង​កម្លាំង​នគរបាល​អត្ត​រាគ​មន៍​ខណ្ឌ​សែន​សុខ បាន​ឡោមព័ទ្ធ មន្ទីរពេទ្យ​ព្រះកុសុមៈ ចាប់​ជនសង្ស័យ​ចំនួន​៤​នាក់​សង្ស័យ​និង​ករណី​ប្លន់ ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក​។ ហើយ​ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សុទ្ធតែ​ទំពាំង​ស្នង​ឬ​ស្សី =
-​ទី​១​មានឈ្មោះ វេ​ត ដាវុ​ធ អាយុ​១៧ មុខរបរ​បិត​ស្កុត​ម៉ូតូ
-​ទី​២​មានឈ្មោះ ញឹម ដា​រ៉ា​រិទ្ធ អាយុ ១៧​ឆ្នាំ​មុខរបរ​សិស្ស​
-​ទី​៣​មានឈ្មោះ ញឹម សុខ​ជឿន អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ អ្នក​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​និង​គ្នា ។​
​និង​ទី​៤​មានឈ្មោះ សុខ សីហា អាយុ​១៨ មុខរបរ​មិន​ពិតប្រាកដ ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ។

​បើតាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អោយ​ដឹងថា នៅ​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច​ថ្ងៃ​ទី​៥​ខែ​ឧសភា​
​កម្លាំង​នគរបាល​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បានធ្វើការ​ជិះ​ល្បាត​នៅតាម​បណ្តោយ​ផ្លូវ ម៉ុង​រិទ្ធី សង្កាត់​ភ្នំពេញ ហើយ​បាន​ឃើញ​ជនសង្ស័យ​៤​នាក់​មាន​គ្នា​២​ម៉ូូ​តូ មាន​ម៉ូតូ MSX ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1 FK-5553 និង​មួយ​គ្រឿង​ទៀត ម៉ូតូ​ហុងដារ ស្កុប​ពី​ព​ណ៍ស ពាក់​ស្លាក​លេខ មិន​ចាំ​អក្សរ 6399 ចូល​ចាក់​សាំង​នៅ​កា​រ៉ាស់​សាំង​មួយ​កន្លែង​នៅ​ម្តុំ​នោះ ហើយ​កំលាំង​បាន​ឃើញ​ជនសង្ស័យ​ម្នាក់​ក្នុង​ជិះ​ម៉ូតូ​ស្កុប​ពី មាន​សៀត​កំភ្លើង​ខ្លី​នៅ​នឹង​ចង្កិះ ហើយក៏​មាន​ការសង្ស័យ តែ​កំលាំង​មាន​តែ​ម្នាក់ឯង ពិបាក​ក្នុង​ការធ្វើការ បំ​រ៉ុង​ហៅ​គ្នា​អោយជួយ ចៃដន្យ​មេឃ​ក៏​មាន​ភ្លៀង​ខ្លាំង​ពិបាក​តាម ក៏​បាត់ដាន​ជនសង្ស័យ បន្ទាប់​ពី​ភ្លៀង​រួច បាន​ប្រកាស​តាម​វិទ្យុទាក់ទង គ្រប់​បណ្តា​ខណ្ឌ ប្រាប់​ពី​ភិនភាគ និង​ស្លាក​លេខ​។​

​សមត្ថកិច្ច​បន្តថា លុះដល់​ម៉ោង​ជាង​៩​យប់​ថ្ងៃ​ដដែល ក៏​ប្រទះឃើញ​ម៉ូតូ​MSX ស្លាក​លេខ​1FK-5553​និង​ម៉ូតូ​ម៉ាក NEX ស្លាក​លេខ​ភ្នំពេញ 1FQ-1858 ជិះ​ចូល​មន្ទីរពេទ្យ​ព្រះកុសុមៈ តែ​បែរជា​មិន​ឃើញ​ម៉ូតូ​ស្កុប​ពី​នោះ​ទៅ​វិញ  ភ្លាម​នោះ​កម្លាំង​បានប្រកាស​ប្រមូលផ្តុំ​គ្នា និង​ធ្វើ​ការចុះ​បង្ក្រាប​ឃាត់​បាន​ភ្លាមៗ​តែម្តង និង​បញ្ជូន​មក​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​។​

​ក្រោយពេល​សាកសួរ និង​ស្តាប់​ចម្លើយ​ម្តងម្នាក់​របស់​ជនសង្ស័យ​ទាំង​៤​នាក់​រួច​មក  គឺ​គ្មានតំ​រ៉ុយ​ណា​និងអ​ត់​ស៊ីមេទ្រី​គ្នា ពាក់ព័ន្ធ​និង​បទល្មើស សមត្ថកិច្ច​ក៏​សម្រេច​ហៅ​អាណា​ព្យាបាល​ជន​ទាំង​៤​នាក់​មក​ធ្វើ​ការធានា​អោយមាន​សេរីភាព​វិញ​ជាធម្មតា បច្ចុប្បន្ន​ពួកគេ​បាន​អោយ​ទៅ​ផ្ទះ​វិញ​ហើយ ៕

 

IMG-20160604-WA0000 VID-20160604-WA0005_5047

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!