0

កម្លាំង​កងរាជអាវុធហត្ថ ស្រុក​សេ​សាន បង្ក្រាប​រថយន្ត​ដឹកឈើ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់

កម្លាំង​កងរាជអាវុធហត្ថ ស្រុក​សេ​សាន បង្ក្រាប​រថយន្ត​ដឹកឈើ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់

​ស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ ស្រុក​សេ​សាន បាន​បង្ក្រាប បទល្មើស​ព្រៃឈើ មួយកន្លែង ឃាត់​បាន​រថយន្ត​ដឹកឈើ មួយគ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅវេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃទី​០៤ ខែ មិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៧៨A (​ចាស់​) ត្រង់​ផ្លូវ​ចូល​ភូមិ ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។

​មន្ត្រី​អាវុធហត្ថ ស្រុក​សេ​សាន បានអោយដឹងថា កម្លាំង​កងរាជអាវុធហត្ថ ស្រុក​សេ​សាន ឃាត់​បាន​រថយន្ត​ដឹកឈើ មួយគ្រឿង ម៉ាក​Camry ពណ៌ កណ្តុរ​ប្រមេះ​
​ស្លាក​លេខ​ភ្នំពេញ 2C 8355 ផ្ទុក​ឈើ​ប្រណីត​ធ្នង់​ចំនួន ៤៩​ដុំ =០,៥១៧ ម៉ែត្រគូប​។ និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ៖
១/​ឈ្មោះ វ៉ាន ណ​ម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។​

២/​ឈ្មោះ ភូ​ន ផល្លី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ជាមួយគ្នា​។​
​វត្ថុតាង និង​ជនសង្ស័យ​ខាងលើ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​សេ​សាន បាន​ធ្វើ​កំណត់ហេតុ​
​ប្រគល់ជូន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

 

VID-20160604-WA0004_6382 IMG-20160604-WA0001

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!