0

​រថយន្ត​ដឹក​ឈើប្រណិត ១​គ្រឿង​ពេញប្រៀប ប្រុង​ឆ្លង​ចូល​ប្រទេស​វៀតណាម តាម​ច្រករបៀង​ ​ត្រូវ​កម្លាំង​គយ​ចល័ត និង​អាវុធហត្ថ​បង្ក្រាប​ឃាត់ទុក​

​រថយន្ត​ដឹក​ឈើប្រណិត ១​គ្រឿង​ពេញប្រៀប ប្រុង​ឆ្លង​ចូល​ប្រទេស​វៀតណាម តាម​ច្រករបៀង​ ​ត្រូវ​កម្លាំង​គយ​ចល័ត និង​អាវុធហត្ថ​បង្ក្រាប​ឃាត់ទុក​

​ខេត្ត​រតនគិរី​៖ រថយន្ដ​ដឹក​ឈើប្រណិត​ពេញ​មួយ​គ្រឿង ម៉ាក Toyota Land Cruiser ត្រូវបាន​កម្លាំង​គយ​ចល័ត ដឹកនាំ​ឲ្យ​លោក ព្រាប កា​រ៉ាត់ សហការ​ជាមួយ​សាខាគយ និង​រដ្ឋាករ​ខេត្ត​រតនគិរី និង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ចាប់​នៅក្នុង​ព្រៃ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ នា​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ប៉ក់ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អ៊ូ​រយ៉ា​ដាវ ខេត្តរ​ន​គិរី ។​

​មន្ត្រី​គយ​ចល័ត​បានឲ្យ​ដឹង​ទៀ​ថា រថយន្ត​ដឹក​ឈើប្រណិត​១​គ្រឿង​ពេញ​នេះ ប្រុង​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រករបៀង​ភូមិភាគ ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ផង ក៏​ត្រូវ​កម្លាំង​ចម្រុះ​ចាប់បាន​តែ​ម្តង​។ បន្ទាប់​ពី​ចាប់​រថយន្ត​ដឹកឈើ​នោះ​បាន ទាំង​ឈើ​និង​រថយន្ត ត្រូវបាន​យកមក​ថែរក្សា​ទុក នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​រតនគិរី ខណៈ​អ្នកបើកបរ​រថយន្ត​ល្មើស រត់​ចូល​ព្រៃ​បាត់​។​

​មន្ត្រី​គយ​ចល័ត លោក ព្រាប កា​រ៉ាត់ បានបញ្ជាក់  ថា ការចាប់​ឃាត់​រថយន្ត​នេះ ធ្វើឡើង​តាម​បទ​បញ្ជា​ផ្ទាល់​ពី​លោក កើត សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​គយ និង​នាយកដ្ឋាន ស្រាវជ្រាវ​បង្ការ និង​បង្ក្រាប​បទល្មើស​គយ និង​ទទួលបាន​ព័ត៌មាន​សំងាត់​ពី​កម្លាំង​គយ​។ ឈើប្រណិត​ល្មើសច្បាប់​ទាំងនេះ គឺជា​ទំនិញ​ល្មើស​ច្បាប់​គយ ដូច្នេះ​នាយកដ្ឋាន​គយ ត្រូវតែ​ចាត់វិធានការ និង​តម្រូវឲ្យ​មាន​ការបង់​ពន្ធ តាមច្បាប់​របស់​គយ​កំណត់​។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព រត់ពន្ធ​ឈើ​ខុសច្បាប់ និង​បង្ក្រាប​រថយន្ត​អត់​ពន្ធ នា​រដូវ​កាល​ចុងក្រោយ​នេះ មហាជន​បាន​សម្តែង​នូវ​ការ កោតសរសើរ​ចំពោះ​នាយកដ្ឋាន​គយ និង​នាយកដ្ឋាន ស្រាវជ្រាវ​បង្ការ និង​បង្ក្រាប​បទល្មើស​គយ ដែល​បាន​ធ្វើ​សកម្មភាព យ៉ាង​សកម្ម​ចំពោះ ជន​មាន​អំណាច​និង​មាន​ទឹក​លុយ ប្រើប្រាស់​រថយន្ត​ខុសច្បាប់ ។ ជាងនេះទៅទៀត ការបង្ក្រាប​រថយន្ត​អត់​ពន្ធ ពី​សំណាក់​កម្លាំង​គយ​ចល័ត នឹង​ត្រូវ​ធ្វើឡើង​ជាប់​ជានិច្ច​ដូច​ភ្លៀងរលឹម​៕

 

 

20160603rt1 (2) 20160603rt1 (1)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!