ខេត្តកណ្តាល ៖ សមត្ថកិច្ចស្រុកស្អាងបានទទូលករណីរំលាភសេពវតន្ថវៈក្មេងស្រី នៅវេលាម៉ោង០៩.០០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រោមដើមរាំងលើទួលប្រាំរយ ស្ថិតនៅភូមិគោកអណ្តែតឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល បានដាក់កម្លាំងអន្តរាគមន៍ និងចាប ឃាត់ខ្លួនបុរសម្នាក់ល្បូងក្មេងស្រីអាយុ៦ឆ្នាំបម្រុងរំលោភ ទាន់វេលា។
បើតាមលោកវរៈសេនីយ៍ទោសេង.សុជាតិអធិការស្រុក ស្រុកស្អាង បានអោយដឹងថាក្មេងស្រីជនរងគ្រោះមានឈ្មោះហ.ចអាយុ៦ឆ្នាំនៅក្នុងបន្ទុករស់នៅភូមិឃុំកើតហេតុនិងបុរសសង្ស័យមានឈ្មោះច្រិច.កុលអាយុ៥៨ឆ្នាំនៅវត្តទួលប្រាំរយស្ថិតនៅភូមិព្រែកស្លែងឃុំស្អាងភ្នំខេត្តកណ្តាលនិងវត្ថុតាងចាប់យកបានលុយ១០០០រៀល។
លោកអធិការស្រុកបានបន្តថានៅវេលាម៉ោងខាងលើនេះជនសង្ស័យមានឈ្មោះច្រិច.កុលបានលួងលោមឲ្យលុយទៅឈ្មោះជនរងគ្រោះនិងប្អូនស្រីអាយុ២ឆ្នាំដែលកំពង់ដើរលេងក្នុងភូមិរួចនាំអ្នកទាំង២នាក់ដើរក្រោមដើមរាំងក្បែរមាត់បឹងប្រាំរយស្ថិតនៅពីក្រោយវត្តទូលប្រាំរយចម្ងាយប្រហែល ៣០០ម៉ែត្រនៅពេលកំពង់ធ្វើសកម្មភាពស្រាប់តែមានឈ្មោះ សាញ់ សៀប ដើរមកបឹងរាវខ្ចងស្រាប់តែ បានឃើញជនសង្ស័យក៍ឈប់ធ្វើសកម្មភាពភ្លាម។
លោកថា ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចុះទៅធ្វើការស្រាវជ្រាវនិងលោក លឹម សុគន្ថា ព្រះរាជអាជ្ញាខេត្តកណ្តាលបានអនុញាតឲឃាត់ខ្លួនជនសង្ស័យបញ្ចូនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕