0

​នគរបាល​ក្រុង​បាន​លុង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​រក្សាទុក ជូ​ញ​ដូរ​គ្រឿងញៀន​ ​ខុសច្បាប់ ដកហូត​ថ្នាំញៀម​ម្សៅ​ក្រាម​១​ថង់​ធំ និង​ម៉ូតូ​មួយគ្រឿង​

​នគរបាល​ក្រុង​បាន​លុង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​រក្សាទុក ជូ​ញ​ដូរ​គ្រឿងញៀន​ ​ខុសច្បាប់ ដកហូត​ថ្នាំញៀម​ម្សៅ​ក្រាម​១​ថង់​ធំ និង​ម៉ូតូ​មួយគ្រឿង​

រតនគិរី ៖ កម្លាំង​នគរបាល​ក្រុង​បាន​លុង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​រក្សាទុក ជូ​ញ​ដូរ​គ្រឿងញៀន​ខុសច្បាប់ ដកហូត​ថ្នាំញៀម​ម្សៅ​ក្រាម​១​ថង់​ធំ និង​ម៉ូតូ​មួយគ្រឿង នៅវេលា​ម៉ៅ​ង​១៧​និង​៤០​នាទី ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ឡា​បាន​សៀក​ប្រាប់ឲ្យដឹង​ថា​ជនសង្ស័យ​ទី​១​ឈ្មោះ ឃុត សុភ័​ក្រ អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡាបរ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង និង​ទី​២​ឈ្មោះ សុខ លី​ស៊ិន អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស (​សង្ស័យ​ជា​ថ្នាំញៀន​) ១​ថង់​ធំ និង​ម៉ូតូ​មួយគ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​និង​ថ្នាំញៀន​បញ្ជូនបន្ត​ទៅ​អធិការ​ក្រុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕

 

 

FB_IMG_1464687940631 FB_IMG_1464687935276

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!