ខេត្តកណ្តាល៖កម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែកល្បាតប្រទះឃើញជនសង្ស័យ ប្រហែល៥-៦នាក់ កំពុងជួញដូរសារធាតុញៀនខុសច្បាប់ ហើយក្រុមជនសង្ស័យឃើញសមត្ថកិច្ចបានរត់ចោលថ្នាំញៀននិងម៉ូតូអស់។
ករណីនេះកើតហេតុនៅវេលាម៉ោង១៥.៤០នាទីរសៀលថ្ងៃទី០១ខែ មិថុនាឆ្នាំ២០១៦ចំនុចផ្ទះទុក ចោល នៅភូមិកណ្តាលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាផ្ទះទុកចោលរបស់ឈ្មោះសោមថា ភេទស្រីអាយុ៦៣ឆ្នាំនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ ជនសង្ស័យប្រហែល៥-៦នាក់ ភេទប្រុស( រត់គេចខ្លួន) ។
វត្ថុតាងចាប់យកបានមាន ៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន៨៩កញ្ចប់តូច ទំងន់១១.៥៤ក្រាមម៉ូតូចំនួន ០២ គ្រឿង (ម៉ាកHonda Night hawk C250 ពណ៍ ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1M 5510 និងម៉ាក Honda C125 ពណ៍ ខ្មៅសេរីឆ្នាំ២០១៥ពាក់ផ្លាកលេខ ភ្នំពេញ 1FF 6494 ) ។ដាវចំនួន ២ ដើមកាំបិតស្នៀតចំនួន១ដើម កន្ត្រៃចំនួន ១ អាគុយតូច ១ គ្រឿង -កាបូបស្ពាយខ្នង២ កាបូបមនុស្សស្រី ១ -មួកសុវត្ថិភាពចំនួន ១ ខោអាវចំនួន ៩ កំប្លេ -កង្ហាតូច១ គ្រឿងMP3 ចំនួន ១គ្រឿង -ពិលតូចចំនួន ១ -ស្បែកជើងចំនួន ៣ គូរនិងសំភារៈវេចខ្ចប់និង ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
សភាពរឿងហេតុនៅថ្ងែខែឆ្នាំនិងពេលវេលាដូចខាងលើកំលាំងប៉ុស្តិនគរបាលរដ្ឋបាលបន្ទាយដែកបានល្បាតក្នុងភូមិសាស្ត្រ ពេលដល់ចំណុចកើតហេតុ ដោយមានការសង្ស័យកំលាំងបានឈប់ម៉ូតូ ស្រាប់តែក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់បន្សល់ទុកនូវវត្ថុតាងដូច បានរៀបរាប់ខាងលើ និងបានដកហូតបញ្ជូនមកអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី ។