0

បុរស​ម្នាក់​បាន​សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើង​ឆ្នៃ​ប្រភេទ​ធ្នុ​ក​ដូង​បន្ទាប់​វាយ​ប្រពន្ទ​&​កូន​បែកក្បាល​

បុរស​ម្នាក់​បាន​សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើង​ឆ្នៃ​ប្រភេទ​ធ្នុ​ក​ដូង​បន្ទាប់​វាយ​ប្រពន្ទ​&​កូន​បែកក្បាល​

​ខេត្តឧ​ត្ត​រ​មានជយ័ ៖ បុរស​ម្នាក់​បាន​សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើង​ឆ្នៃ​ប្រភេទ​ធ្នុ​ក​ដូង បន្ទាប់ពី​បាន​វាយ​ប្រពន្ទ និង​កូន​បែកក្បាល នៅ​ពេល​ល្ងាច​ថ្ងៃទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៦ ។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង ៨​ព្រឹក នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ ២០១៦​នៅ​ភូមិ​ស្លា​ន​មាស​ ​ឃុំ ត្រពាំង​ប្រាសាទ ខេត្តឧ​ត្ត​រ​មានជយ័ ។​

​ប្រជាពលរដ្ឋ ជនរងគ្រោះ​ម្នាក់​ឈ្មោះ ជី​ម ចិត្ត ភេទ ប្រុស អាយុ ៣១ ឆ្នាំ បាន​ធ្វើ​អត្តឃាត ដោយ​បាន​សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើង​ឆ្នៃ​ប្រភេទ​ធ្នុ​ក​ដូង ដោយ​បាញ់​ពី​ក្នុង​មាត់​ធ្លាយ​ទៅ​ខាង​លើ​ក្បាល ។​

​តាម​សម្ដី​របស់​ស្ដ្រី ឈ្មោះ ជា មុំ អាយុ ៣៣​ឆ្នាំ ជា​ប្រពន្ធ​ជនរងគ្រោះ​បានអោយដឹងថា ប្ដី​របស់​គាត់​មាន​សតិ​មិនសូវ​គ្រប់​ទេ ដោយ​មាន​អា​ការៈខុស​ប្រក្រតី​យូៗ​ម្ដង ហើយ​មុនពេល​កើតហេតុ​នៅ​ល្ងាច​នា​ថ្ងៃទី​30 មុន​ថ្ងៃ​កើតហេតុ ១ ថ្ងៃ ប្ដី​របស់​គាត់​ស្រាប់តែ​សុំ​វ៉ៃ​គាត់​និង​កូន ដោយ​មិន​មាន​រឿង​អ្វី​សោះ ពេលនោះ​ប្រពន្ធ ក៍​ព្រម​អង្គុយ​អោយ​វ៉ៃ​ដោយ​មិន​តដៃ​ឡើយ ព្រោះ​គិតថា ប្ដី​គាត់​មិន​ហ៊ាន​វ៉ៃ​ទេ ព្រោះ​ប្ដី​របស់​គាត់​មិន​ដែល​វ៉េ​គាត់​ទេ គ្រាន់​តែ​ពេល​ខ្លះ​រករឿង​គាត់​តាម​របៀប​សតិ​មិន​គ្រប់​ប៉ុណ្ណោះ ។ ហើយ​ពេល​ឃើញ​ប្រពន្ធ​នៅ​ស្ងៀម​អោយ​វ៉ៃ ក៍​ស្រាប់តែ​វ៉ៃ​គាត់​មែន បណ្ដាលអោយ​បែកក្បាល​ខាងធ្វេង ក្រោយពេល​វ៉ៃ​រួច​ក៍​បាន​សុំទោស​ប្រពន្ធ និង​សុំ​លាង​របួស​អោយ​ប្រពន្ធ តែ​ប្រពន្ធ​មិន​អោយ​លាង និង​ដើរ​ចុះពីលើផ្ទះ​ដោយ​និយាយ ថា​មិនបាច់​ទេ ទៅអោយ​ម៉ែ​ខ្ញុំ​លាង​វិញ ។ បន្ទាប់​ពី​អោយ​ម្ដាយ​គាត់​លាង​ហើយ​រូបគាត់​រួមជាមួយ​កូនតូចៗ​ក៍​ត្រឡប់មក​ផ្ទះ​កើតហេតុ​វិញ ។ នៅពេល​យប់​នា​ថ្ងៃ​ដដែល ពេលមកដល់​ក៍​ឃើញ​ទ្វា​ផ្ទះ​ចាក់សោរ​ពី​ក្នុង​​ប្រពន្ធ​ក៍​នាំ​កូនៗ​ដេក​ក្រោមផ្ទះ​ដោយ​មិន​និយាយ​អ្វី​ឡើយ ។ លុះ​ព្រឹក​ឡើង​ប្រពន្ទ​ដាំស្លរ​ធម្មតា តែ​ទ្វារ​លើផ្ទះ​នៅតែ​បិទ​លុះដល់​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​ឮសូរ​សម្លេង​កាំភ្លើង​ឆ្នៃ​ប្រភេទ​ឆ្នុក​ដូង​មួយ​គ្រប់ ។ ពេលនោះ ប្រពន្ធ​ជនរងគ្រោះ​ក៏​បាន​ឡើង​អើត​មើល​ពី​មាត់ទ្វារ​បិទ​នោះ ក៏​ស្រាប់តែ​ឃើញ​ប្ដី​របស់​គាត់​កំពុង​​ប្រកាច់​ក្នុង​ថ្លុកឈាម ក៏​បាន​ស្រែក​ឆោឡោ​ដល់​អ្នកជិតខាង​មក លុះ​ឡើង​ទៅ​ដល់​ក្បែរ​ជនរងគ្រោះ ក៍មាន​ពាក្យ​សរសេរ​លើ​ក្ដារ​មុន​ពេល​បាញ់​ថា (​ខ្ងុំ​សុំ​ទោស​ផង ខ្ញុំ​ជា​អ្នក​ខុស ជា​មនុស្ស​មិន​ល្អ ខ្ញុំ​សមតែ​ស្លាប់ សូម​ជួយ​អា​ហោ​សិកម្ម អោយ​ខ្ញុំ​ផង ឈប់​មានកម្ម​ពារ​និង​គ្នា​ទៀត​ទៅ ចង់​លា​កូន​ក៍លា​មិនបាន​ដែរ កូន​សម្លាញ់​ប៉ា​លា​ហើយ ប៉ា​ខុស​ហើយ​កូន​អោយ​ប៉ា​សុំ​ទោស​ផង​។​

​នេះ​ជា​សម្ដី​សព មុន​និង​លាចាក​លោក​ទៅ​ចោល​ប្រពន្ធ​និង​កូន​សម្លាញ់​ទោំង​បីនាក់ ៕

 

IMG-20160530-WA0018

IMG-20160530-WA0005

IMG-20160530-WA0011

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!