0

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋ​នន្តរ​សក្តិ មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង សរុប​២៥២​នាក់ (​ស្រី​៥​នាក់​)

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋ​នន្តរ​សក្តិ មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង សរុប​២៥២​នាក់ (​ស្រី​៥​នាក់​)

ខេត្ត​បាត់ដំបង ៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋ​នន្តរ​សក្តិ មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង សរុប​២៥២​នាក់ (​ស្រី​៥​នាក់​) ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត និង​លោក​ស្នងការរង ទាំងអស់ អធិការ អធិការរង​ស្រុក ក្រុង នាយ និង​ពល​នគរបាល បាន​ចូលរួម​ប្រមាណ​ជិត​៣០០​នាក់ ។

​ក្នុងនោះ​ប្រកាស​តែងតាំង​លោក​ប៉ាង ហៀ​ង អធិការរង​ស្រុក​សង្កែ ផ្លាស់​មក​កាន់់​តំណែង អធិការ​ក្រុង​បាត់ដំបង​ជំនួស​លោក​យឹម វិចិត្រ ។ ហើយ​លោក យឹម វិចិត្រ អតីតៈ​អធិការ​ក្រុង​បាត់ដំបង ត្រូវបាន​ប្រកាស់​ផ្លាស់ប្ដូរ ទៅជា​អនុប្រធាន​ការិយាល័យ កណ្តាល​ភស្តុភា និង​ហរិញ្ញវត្ថុ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង​។​លោក​ប៉ាន់ វ៉ាន់​នី នាយរង​ការិយាល័យ ប្រឆាំង​ភារៈ​កម្ម​បទល្មើស ផ្លាស់​ទៅ​ជា​អធិការ​ស្រុក​បាណន់ ដោយ​លោក​ប៊ុត សំបូរ អធិការ​ស្រុក​បាណន់ ផ្លាស់​ទៅ​រង​នាយកដ្ឋាន​អន្តោ​ប្រ​វេស្តិ៍​។​

​លោក ប៉ាន់ វ៉ាន់​នី អធិការ​ស្រុក​បាណន់​ទើប​ឡើង​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត អនុវត្ត​ឲ្យបាន​សម្រេច នូវ​ផែនការ​ថ្នាក់លើ​ដាក់​ប្រគល់ជូន ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ​ឲ្យបាន​ល្អ​ប្រសើរ សហការ​មន្ត្រី​ជំវិញ​ខ្លួន​។​

 

20160630r3 (3) 20160630r3 (1) 20160630r3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!