0

ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ចាប់ផ្តើម​អនុវត្ត​លើស​ជំនាញ​

ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ចាប់ផ្តើម​អនុវត្ត​លើស​ជំនាញ​

​កំពត ៖ ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ជា​ច្រើន​បាន​លើកឡើង​ថា កាល​ពី​ប្រធាន​ច្រកទ្វារ​ចាស់​នៅ​កាន់តំណែង ពួកគាត់​ហាក់​មិន​ដែល​ជួប​បញ្ហា​បែបនេះ​ទេ គឺ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​តាម​រថយន្ត ឬ​ម៉ូតូ​បាន​យ៉ាង​ស្រួល ដោយ​គ្រាន់តែ​បង់លុយ​ថ្លៃ​ម្ហូប​ដល់​មន្ត្រី​យាម​ច្រកទ្វារ​បន្តិចបន្តួច ប៉ុណ្ណោះ ប៉ុន្តែ​លើក​នេះ​ក្រោយពី​លោក ហាន សុផល ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ត្រូវ​វេច​បង្វិច​ចាកចេញ ហើយ​តែងតាំង​លោក ណុប សារឹម ជា​ប្រធាន​មក​នោះ ក៏​ស្រាប់តែ​រៀប​ផែនការ​ត្រួតពិនិត្យ​ឆែកឆេរ​ទំនិញ​រឹតបន្តឹង​តែម្តង ការអនុវត្ត​បែបនេះ​ស្ទើរ​ហួស​ព្រំដែន​សមត្ថកិច្ច​ទៅ​ហើយ ព្រោះ​គេ​យល់ថា ការត្រួតពិនិត្យ​រាល់​ទំនិញ​ឆ្លងដែន​គេ​ច​ពន្វ​គឺ​មានតែ​ស្ថាប័នគយ​និង រដ្ឋាករ​ប៉ុណ្ណោះ​។

​ឥឡូវ​នេះ​ប៉ូលិស​ប្រចាំ​តំបន់​ចាប់ផ្តើម​ឃាត់​រថយន្ត​ដឹក​ទំនិញ​ឆ្លងដែន ឆែកឆេរ​រក​ឯកសារ​បង់ពន្ធ ហើយ​សកម្មភាព​បែប​នេះ​បាន​កើតឡើង បន្ទាប់​ពី​ប្រធាន​ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក​ត្រូវបាន​ផ្លាស់ប្តូរ អ្នកគ្រប់គ្រង​ប្រមាណ​ជាង​១​ខែ​ប៉ុណ្ណោះ​។​

​ពួកគាត់​បាន​បញ្ជាក់ទៀតថា ឥឡូវនេះ​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ចាប់ផ្តើម​ប្រើ​ធម៌​ក្តៅ​ដោយ​ឃាត់ ទំនិញ​ដែល​ដឹក​តាម រថយន្ត​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​មក​ស្រុក​ខ្មែរ​សួរ​រក​បង្កាន់ដៃ​បង់ពន្ធ​។ លុះ​ម្ចាស់​រថយ្ត​យក​ឯកសារ​មក​បង្ហាញ ស្រាប់តែ​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ក៏​បង្វែ​សួរ​រក​ឯកសារ​ពាក់ព័ន្ធ មួយចំនួនទៀត​ទៅ​វិញ ។ ទង្វើ​បែប​នេះ​អាច​បញ្ជាក់​ថា ជា​ល្បិច​រកលុយ​ដាក់​ក្នុង​ហោប៉ៅ​ទេ​ដឹង ព្រោះ​កន្លងមក​គេ​មិន​ដែល​ជួប​បញ្ហា​បែប​នេះ​ទាល់តែសោះ​។​

​ម្ចាស់ រថយន្ត​ដែល​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ច្រកទ្វារ​ខាងលើ​បាន​បញ្ជាក់ថា កន្លងមក​ថ្វី​ត្បិត​ការ​ចរាចរណ៍​ទំនិញ​មាន​ឯកសារ​បង់ពន្ធ​ទៅ​ហើយ​ក្តី ក៏​ត្រូវ​បង់​ជូន​ដល់​ស្ថាប័ន​ប៉ូលិស​អន្តោប្រវេសន៍​ចំនួន ៦០០០០​រៀល ក្នុង​១​រថយន្ត​ដែរ ប៉ុន្តែ​លើក​នេះ​ប៉ូលិស​អន្តោប្រវេសន៍​បែរ​ជា​ឃាត់​រថយន្ត​សួរ​រក​ឯកសារ បង់ពន្ធ​។​

​លុះ​គាត់​យក​ឯកសារ​នោះ​ទៅ​បង្ហាញ​បែរជា​ដេញដោល​សួររក​ក្រដាស់​ស្នាម ពាក់ព័ន្ធ​ផ្សេងទៀត ថែមទាំង​បាន​ទាមទារ​ឱ្យ​បង់​កម្រៃ​លើស​មុន​ទៀត​ផង គឺ​ចំនួន​៨០.០០០​រៀល ហើយ​បើ​មិន​បង់​ទេ​គឺ​មិន​អាច​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ច្រក​នេះ​បាន​ឡើយ ។​

​បើតាម ការឆ្លើយតប​ពី​មន្ត្រីប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បាន​លើកឡើង​ថា ការអនុវត្ត​បែបនេះ​គឺ​ធ្វើឡើង​តាម​បញ្ជា​របស់​មេ​កើយ​ដែល​ទើបតែ​ទទួល​តំណែង ថ្មី ដោយ​តម្រូវឱ្យ​មន្ត្រីក្រោមឱវាទ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ទប់ស្កាត់​នូវ​ការ​ចរាចរ​ទំនិញគេចពន្ធ​ឆ្លងដែន ហើយ​ការឃាត់​ទំនិញ​នេះ​គឺ​ដើម្បី​ត្រួតពិនិត្យ​ខ្លាចក្រែង​មាន​ទំនិញ​ដឹក ឆ្លងដែន​មិន​បង់ពន្ធ​ដែល​ជា​កក្តា មួយ​បាត់​ចំណូល​ពន្ធ​រដ្ឋ​។​
​ទាក់ទិន នឹង​ករណី​ខាងលើ​សារព័ត៌មាន​យើង មិនអាច​សុំ​បំភ្លឺ​ពី លោក ណុប សារឹម ប្រធាន​ប៉ូលិស​អន្តោ​ប្រវេ​ស​ប្រចាំ​ច្រក​ទ្វារ​បានទេ ?​។​

prekchak_02

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment