បាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តនិងស្រុកសំឡូតស្រាវជ្រាវចាប់ឃាត់យុវជនម្នាក់ចំណោម២នាក់អារ ក សម្លាប់ កុមារាអយុ៤ឆ្នាំខឹងពេលយំលួងមិនឈប់យំ នៅព្រឹកថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៥ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ហេតុការអារ ក សម្លាប់ ដេកត្រាំ ក្នុងថ្លុកឈាម យ៉ាងសាហាវជាទីបំផុត ខណៈដែលឪពុក ម្តាយរបសក្មេងប្រុសរូបនេះ មានធុរៈត្រូវឡើងទៅខេត្តបាត់ដំបងម៉ោង ប្រហែល១០យប់ កើតឡើងថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៥ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រភពពីនគរបាលមូលដ្ខាននិងបចចេកទេសខេត្តបានឲ្យដឹងថាយុវជនជាឃាតករបង្កឡើងដោយឈ្មោះ ប៊ូ ហិន ភេទប្រុសអាយុ ១៦ ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ រួមនឹងបក្ខពួកចំនួន២ នាក់ទៀតដែលមានឈ្មោះ មិត្ត ប៉ុច ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូចារ ក្រុងបាត់ដំបង មកស្នាក់នៅក្នុងភូមិ ព្រៃធំ និងម្នាក់ទៀតឈ្មោះ ប៉ង់ ភេទប្រុស អាយុ ២០ ឆ្នាំ រីឯកុមារារងគ្រោះមានឈ្មោះ ខា បញ្ញាន ភេទប្រុស អាយុ ៤ ឆ្នាំ បណ្តាលអោយស្លាប់ ។
តាមការរៀបរាប់ពីឪពុក ម្តាយក្មេងរងគ្រោះ ឈ្មោះ ចយ ខា អាយុ៤០ ឆ្នាំ និងម្តាយឈ្មោះ អ៊ុង អន អាយុ ៥០ឆ្នាំបាននិយាយថានៅល្ងាចមុនពេលកើតហេតុគឺខ្លួនមានធុរៈចាំបាច់ត្រូវធ្វើដំណើរឡើងទៅកាន់ខេត្តបាត់ដំបង ហើយក៏បានផ្ញើរកូនប្រុសអោយនៅជាមួយនឹងក្មេងនៅក្នុងភូមិលុះពេលត្រឡប់មកវិញនាព្រឹកថ្ងៃទី៣០ ខែឧសភា នេះក៏ស្រាប់តែបានប្រទះឃើញកូនប្រុសរបស់ខ្លួនដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មទៅហើយ ទើបខ្លួនក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីអោយតាមរកចាប់ឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ក្រោយពេលស្រាវជ្រាវ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនដៃដល់បានម្នាក់ឈ្មោះ ប៊ូ ហិន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ម្យ៉ាងដោយជននេះមានលក្ខណៈជាមនុស្សបែកថ្នាំញៀនផង ទើបសមត្ថកិច្ចបាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាន ដោយចនសង្ស័យបានសារភាពថា នៅយប់នោះខ្លួនមានការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែក្មេងប្រុសរូបនេះវាយំខ្លាំងពេកទោះលួងយ៉ាងណាក៏វាមិនបាត់យំដែរ ដោយសារតែដេកមិនបានផងខ្លួនក៏បានទាញយករណាអារទឹកកក មកអារ ក សម្លាប់តែម្តងដើម្បីអោយវាបានស្ងាត់មាត់ ។
ដោយនៅកន្លែងកើតហេតុមានបន្សល់នូវដាវសាំម៉ូរ៉ៃមួយដើម និងរណាអារទឹកកកមួយ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការតាមដានរកមុខសញ្ញា និងបក្ខពួករបស់ជនសង្ស័យបន្ថែមទៀតដើម្បីឃាត់ខ្លួនកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី ៕