0

អគា​រដ្ឋា​បាល​សាលា​ស្រុក​អូរជ្រៅ​សាងសង់​ហើយ​លោក លេង វី អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ប្រគល់​ទៅ​ឲ្យ​លោក​អភិបាលស្រុក​ធ្វើការ​

អគា​រដ្ឋា​បាល​សាលា​ស្រុក​អូរជ្រៅ​សាងសង់​ហើយ​លោក លេង វី អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ប្រគល់​ទៅ​ឲ្យ​លោក​អភិបាលស្រុក​ធ្វើការ​

​ខេត្ត​បន្ទាយមានជ័យ ៖ អាគា​រដ្ឋា​បាល​សាលា​ស្រុក​អូរជ្រៅ​សាងសង់​រួច​ហើយ លោក លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​នាយក​គំរោង​អភិវឌ្ឍន៍​សេវាកម្ម​សាធារណៈ​និង​ការគ្រប់គ្រង​លើ​វិស័យ​ហិរញ្ញវត្ថុ​បាន​ចុះមក​ប្រគល់​អាគារ​រដ្ឋបាល​សាលា​ស្រុក​អូរជ្រៅ​នៅ​ល្ងាច​ថ្ងៃទី​១២​ខែ​ឧសភា​ឆ្នាំ​២០១៦​ដើម្បី​យក​កន្លែងធ្វើការ​ស្រប​ច្បាប់​ចាប់ពី​ថ្ងៃ​ប្រគល់​នេះ​តទៅ​។​

​ពិធី​នេះ​មាន​ការចូលរួម ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក សាន ស៊ានហូ អភិបាលស្រុក​អូរ​ជ្រៅ លោក​អភិបាលក្រុង​ស្រុក និង​មន្ត្រីរាជការ​ជាច្រើន​នាក់​ទៀត ។​

​លោក សាន ស៊ានហូ បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​អាគារ​រដ្ឋា​បាល​សាលាស្រុក​អូរជ្រៅ​នោះ​ថា​រដ្ឋបាល​ស្រុក​អូរជ្រៅ​បាន​ចុះកិច្ចសន្យា​ទទួល​កញ្ចប់​ថវិការ​ជំនួយ​រដ្ឋា ភិបាល​ក្នុង​ការសាងសង់​អាគា​ររ​ដ្ឋា​បាល និង​អាគារ​សាលប្រជុំ​ជុំវិញ​ស្រុក​ខ្មែរ​ក្នុង​នោះ​ក៏​មាន​អាគារ​រដ្ឋបាល​ស្រុក​អូរជ្រៅ​មួយ​ផង​ដែរ​កាលពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ធ្នាំ​២០១៤​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​២៨០.៨៨៦.៤៦​ដុល្លា​។​

​លោក សាន ស៊ានហូ បាន​បញ្ជាក់ទៀតថា សន្យា​សាងសង់​អគារ​រដ្ឋបាល​និង​អាគា​សាលប្រជុំ​នេះ​ជាមួយ​ក្រុមហ៊ុន ធី​រ៉ូ ខន​ស្ត្រាក់​សិន​ហើយ​អាគា​រដ្ឋបាល​ស្រុក​អូរជ្រៅ​បាន​រៀបចំ​បញ្ចុះបឋមសិលា​នៅ​ថ្ងៃ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១៥​ត្រូវ​បញ្ចប់​ការសាងសង់​វិញ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦ លុះ​នៅ​ថ្ង​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ នេះ ក្រសួង​មហាផ្ទៃ​បាន​ចុះ​មក​ប្រគល់​អាគារ​រដ្ឋបាល​ស្រុក​អូរជ្រៅ និង​អគារ​សាល​ប្រជុំ​ទៅ​ឲ្យ​អភិបាលស្រុក​អូរ​ជ្រៅ ដើម្បី​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ប្រគល់​ឲ្យ​នេះ​តទៅ ។​

​លោក លេង វី ក៏​បាន​មានប្រសាសន៍​ក្នុង​ការប្រគល់​អាគារ​រដ្ឋបាល និង​អាគារ​សាល​ប្រជុំ​ទៅឲ្យ​អភិបាល​ស្រុក​នោះ​ថា ក្រោយពី​លោក​បាន​ចុះ​មក​ពិនិត្យ​អគា​រទាំង​ពីរ​នោះ​រួចមក លោក​បាន​ធ្វើ​ការសរសើ​រ​ដល់​ស្នាដៃ​របស់​ក្រុមហ៊ុន​ម៉ៅការ ធ្វើ​អាគារ​រដ្ឋបាល​នេះ​ថា បាន​ធ្វើ​តាម​ស្តង់​តា​ដែល​ក្រសួង​មហាផ្ទៃ​បាន​កំណត់​ដាក់​ឲ្យធ្វើ ដូច​ជា​ដែក​គ្រប់​លី មិន​កេង​លី អាគារ​ទាំងពីរ​ធ្វើការ​ផ្ចិតផ្ចង់​តាម​រចនាបទ​របស់​ខ្មែរ ក្នុង​សាលប្រជុំ​ក្តី ក្នុង​បន្ទប់​ធ្វើការ​ក្តី ភាគច្រើន​គឺ​ស្អាត​ហើយ​មាន​ខ្យល់អាកាស​ចេញចូល​បានល្អ​ទៀតផង​។​

​ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​បានធ្វើការ​ផ្តាំផ្ញើរ​ដល់​លោក​អភិបាលស្រុក សាន ស៊ានហូ ក្រោយពី​បាន​ទ​ទូល​អាគារ​រដ្ឋបាល​សាលាស្រុក និង​អាគារ​ប្រជុំ​ថ្មី​នេះហើយ ត្រូវ​ចេះ​ថែទាំ​ឲ្យបាន​ល្អ​សំរាប់ ត កូន ត​ចៅ​ទៅ​ថ្ងៃមុខ​ទៀត ៕

 

20160513r1 (1) 20160513r1 (2) 20160513r1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!