ខេត្តបាត់ដំបង ៖ អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនមេខ្លោងចែកចាយថ្នាំញៀន២នាក់ និងអ្នកប្រើប្រាស់ថ្នាំញៀន៤នាក់ និងថ្នាំញៀន៧ថង់តូច ស្មើទំងន់១,៦២ក្រាម និងម៉ូតូម៉ាកFZចំនួន២គ្រឿងនិងទូរស័ព្ទចំនួន ៨ គ្រឿង បញ្ជូនទៅតុលាការចាត់់់ការតាមនិតិវិធី នារសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៦ ។
ប្រភពពីមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា ក្រុមជនសង្ស័យជាមុខសញ្ញាចាស់ សមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីម៉ោង១៣ រសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៦ នៅផ្ទះឈ្មោះ ថៃ វណ្ណណាក់ ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ជនសង្ស័យដែលឃាត់ខ្លួនទាំង ៦ នាក់ មានទី១ឈ្មោះ ថៃ វណ្ណណាក់ ភេទប្រុសអាយុ៣៧ឆ្នាំ ។ ទី២ ឈ្មោះ សេង សីលី ភេទស្រីអាយុ៣២ឆ្នាំ ។ ទី៣ ឈ្មោះ ជា សំណាង ភេទប្រុសអាយុ៣៦ឆ្នាំ ។ ទាំង៣នាក់ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរក្រុងបាត់ដំបង ។ ទី៤ ឈ្មោះ ហម វិឆៃ ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ទី៥ ឈ្មោះ ចាប សុភុន ភេទប្រុសអាយុ៣៨ឆ្នាំ ជាមេខ្លោងមានទីលំនៅភូមិកំពង់ប្រដោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ទី៦ ឈ្មោះ រឿង វ៉ាន់ឆៃ ភេទប្រុសអាយុ៣៦ឆ្នាំ ជាមេខ្លោងមានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ វត្ថុតាងដែលដកហូតបានមានម្សៅក្រាមពណ៌សថ្លា ចំនួ៧ថង់តូច ស្មើទំងន់១,៦២ក្រាម និងម៉ូតូម៉ាកFZចំនួន២គ្រឿង និងទូរស័ព្ទចំនួន៨គ្រឿង ។
ក្រុមជនសង្ស័យបានសារភាពថា ពួកគេបានលក់ចែកចាយថ្នាំញៀនរយៈពេល ១ ឆ្នាំកន្លងមកហើយ។
សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ថា ក្រោយពីសាកសួរនិងកសាងសំណុំរឿងរួច ជនសង្ស័យទាំង៧នាក់ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ចាត់់់ការតាមនិតិវិធី ៕