ខេត្តឧត្តរមាន័យ ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានសាងសងផ្ទះ១ខ្នងជូន គ្រួសារអតីតយុទ្ធជនពិការធ្លាប់បម្រើជាតិមាតុភូមិ។
លោក ងួន ទ្ធីរឹទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា គេហដ្ឋានថ្មីកំពុងសាងសងជូនដល់គ្រួសារនិវត្តន៍ជន៍នេះ គឺជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ត្រី ពុធ សារ៉ាន់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានផ្តល់ថវិការផ្ទាល់ចំនួន ៣២០០ដុល្លា ។ ហើយការសាងសង គឺលោកបានដឹកនាំ ដោយប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថស្រុក។ ដោយលំដ្ឋាននេះ ក្រាលការ៉ូក្រោម ជញ្ជាំងក្តា និងប្រក់ស័ង្ហសី ទំហំ ៧.៥០ម៉ែត្រ គុណ ៦.៥០ម៉ែត្រ។
លោកបានបញ្ជាក់ថា មិនត្រឹមតែលំនៅដ្ឋានមួយខ្នងនេះទេ គឺនៅមានលំនៅដ្ឋានចំនួន ៣ខ្នងទៀត ដែលជាអំណោយរបស់ឯកឧត្តម គន់ គីម អគ្គលេខាធិការអតីតយុទ្ធជនកម្ពុជា ដែលនឹងចាប់ផ្តើមសាងសងបន្តបន្ទាប់ទៀត ជូនដល់គ្រួសារនិវត្តន៍ជន ក្រោយពីលំនៅដ្ឋាននេះសាងសងរួច ហើយដែលនឹងប្រើប្រាស់កម្លាំងអាវុធហត្ថស្រុកអន្លង់វែងផងដែរ។
លោក កយ កឿម អាយុ ៦១ឆ្នាំ ជាអតីតនីយុទ្ធជនមួយរូប សព្វថ្ងៃកំពុងរស់នៅជាមួយក្រុមគ្រួសារ ក្នុងភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ។ លោក និងគ្រួសារបានសម្តែងការសប្បាយរីករាយ និងថ្លែងអំណគុណដល់ កងរាជអាវុធហត្ថ ដែលបានចំណាយថវិកា ទៅទិញ ឈើ ស័ង្ហសី ដែកគោល រួមទាំងសំភារៈផ្សេងៗ និងបានប្រើប្រាស់កម្លាំងអាវុធហត្ថស្រុកអន្លង់វែង ដើម្បីផ្ទះជូនគ្រួសារនិវត្តន៍ជន។
លោកអ៊ុំ កយ កឿម បានរៀបរាប់ថា គាត់ក៏ជាយោធិនមួយរូប ដែលធ្លាប់បម្រើការនៅអតីតអង្គភាព កងពល ២៣ នៅជំនាន់តាម៉ុកដែរ ហើយលោកបានពិការជើងស្តាំ ដោយសារសង្គ្រាម។ ក្រោយពីតំបន់អន្លង់វែង ដែលជាភូមិសាស្ត្រផ្តាច់ខ្លួនរបស់ខ្មែរក្រហមចុងក្រោយ ត្រូវបានបញ្ចប់ លោក និងក្រុមគ្រួសារ ក៏បានមករស់នៅក្រោមការគ្រប់គ្រង របស់អាជ្ញាធរស្រុកអន្លង់វែង និងបានផ្តល់ដីដល់គ្រួសាររបស់លោកបានរស់នៅសមរម្យ។
លោកអ៊ុំ កយ កឿម បានថ្លែងអំណគុណដល់កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ដែលបានជួយសាងសងផ្ទះជូនគាត់ និងក្រុមគ្រួសារ នូវផ្ទះថ្មីបានស្នាក់នៅជ្រកកោណល្អ ហើយចំពោះលទ្ធិភាពរបស់ក្រុមគ្រួសារគាត់ មិនអាចសាងសង់ផ្ទះស្នាក់នៅ ថ្មក្រោម និងឈើលើ ប្រក់ស័ង្ហសី ដូចអំណោយកងរាជអាវុធហត្ថធ្វើនៅពេលនេះបានឡើយ។ ហើយលោកក៏សំដែងការដឹងគុណចំពោះអាជ្ញាធរ កងរាជអាវុធហត្ថ និងជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ចំពោះគ្រួសារលោក ៕