បាត់ដំបង ៖ កាលម៉ោង១៣និង៣០នាទី ថ្ងៃទី៣៩ មេសា ២០១៦នៅក្នុងស្រុក មោងឫស្សី មានភ្លៀងធ្លាក់មួយមេ ប្រហែល រយពេល០១ម៉ោង បង្កខ្យល់កន្ត្រាក់មួយ កើតឡើង បណ្តាលអោយប៉ះពាល់និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ឃុំ មានផ្ទះចំនួន៤ខ្នង និងវត្តចំនួន១ខ្នង : លោកសោមរ៉ាវុធមេបញ្ជាការវងអាវុធហត្ថស្រុកម៉ោងឬស្សីបានឲ្យដឹងថា ៖
I-ខ្យល់កន្ត្រាក់វាយលើឃុំជ្រៃ ៖ ១-ផ្ទះទំហំ 5X6 ធ្វើអំពីឈើ ប្រក់ សង្ក័សី របើកដំបូលទាំងអស់ ជារបស់ ឈ្មោះអ៊ួន អួម ភេទប្រុសអាយុ58ឆ្នាំធ្វើ ស្រែ រស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ខូចខាត 30% ។ ២- ផ្ទះទៀមទំហំ 4X6 ធ្វើអំពីឈើ ប្រក់សង្ក័សី របើកដំបូលមួយចំហៀង ជា របស់ឈ្មោះទត់ ប៉ុញរតនា ភេទប្រុសអាយុ 35ឆ្នាំ ធ្វើស្រែ រស់នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខូចខាត 20% ។
II-ឃុំតាលាស់ ៖ ១- ផ្ទះទំហំ 5X6 ធ្វើអំពីឈើ ប្រក់ សង្ក័សី របើកដំបូលមួយចំហៀងជារបស់ ឈ្មោះ ឈួន ចន ភេទប្រុសអាយុ46ឆ្នាំ ធ្វើស្រែ រស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខូចខាត 20% ។
III-ឃុំកកោះ ៖ ១- ផ្ទះទំហំ 6X8 ធ្វើអំពីឈើ ប្រក់ សង្ក័សី របើកដំបូល ជារបស់ឈ្មោះរើន រ៉ុង ភេទប្រុសសអាយុ47ឆ្នាំធ្វើស្រែ រស់នៅភូមិ ទួលព្រំ2 ឃុំកកោះ ស្រុកមោងឫស្សី ខូចខាត 30% ។ ២- វត្តកឋិនប្បដ្ឋសណ្ឋាទួលព្រំ2 ទំហំ 10X20 ធ្វើអំពីឈើ ប្រក់សង្ក័សី របើកដំបូល ភូមិទួលព្រំ2 ឃុំកកោះ ស្រុកមោងឫស្សី ខូចខាត 20% ៕