0

លោក​ឡង គី​សឹង អភិបាល​ស្រុក​សណ្តាន់​បង្ក្រាប យន្ត​ខ្នាត​ធំ​ចំនួន​៩​គ្រឿង និង​កាឡេ​ថង ដឹកឈើ​ចំនួន​៤​គ្រឿង​ក្នុង​ព្រៃ​ឡុង​

លោក​ឡង គី​សឹង អភិបាល​ស្រុក​សណ្តាន់​បង្ក្រាប យន្ត​ខ្នាត​ធំ​ចំនួន​៩​គ្រឿង និង​កាឡេ​ថង ដឹកឈើ​ចំនួន​៤​គ្រឿង​ក្នុង​ព្រៃ​ឡុង​

​កំពង់ធំ ៖ លោក​ឡង គី​សឹង អភិបាល​ស្រុក​សណ្តាន់ បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច ចុះបង្ក្រាប​ការកាប់បំផ្លាញ​ព្រៃ​នៅ​ក្នុង​តំបន់​ព្រៃ​ហាមឃាត់​បង្ក្រាបបាន រណារ យន្ត​ខ្នាត​ធំ​ចំនួន​៩
​គ្រឿង និង​កាឡេ​ថង ដឹកឈើ​ចំនួន​៤​គ្រឿង ផ្ទុក​ដោយ​ឈើ​ប្រភេទ​ដួងចែម និង​ឈើ​ផ្តៀក នៅ​ព្រឹក​ថ្ងៃទី​១​ខែ​ឧសភា​ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​ច្រក​តោ​ល ។​

​លោក​ឡង គី​សឹង អភិបាល​ស្រុក​សណ្ដាន់​បាន​មាន​ប្រសា​សន៌ថា លោក​ពិតជា​មាន​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​កំលាំង ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​ហាក់ដូចជា​ប៉ក់​ល្វើយ ក្នុង​យន្តការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​បច្ចុប្បន្ន​ជា​ប្រធានបទ​ដ៌​ក្តៅ​សំរាប់​រាជរដ្ឋាភិបាល​កម្ពុជា រឺ​ក៌​អស់​លោកគិតថា​ព្រៃ​ឡង់ និង​ជិត​ក្លាយខ្លួន​ជា​ព្រៃ​ការពារ ហើយ​ជា​បន្ទុក​របស់​ក្រសួង​បរិស្ថាន​គ្រប់គ្រង​ទៅវិញ​? សូម​ជំរាប​ថា រណារយន្ត​មាន​រាប់រយ នៅ​កណ្តាល​ព្រៃ​ឡង់ ហើយ​សំលេង​រណារយន្ត​លាន់​រំពង​ព្រៃ កាឡេ​ថង ហែរ​ចូល​ព្រៃ​ដូច​ហែរ​កឋិន ។​

​តែ​ទោះជា​យ៉ាងណា ខ្ញុំ​ឡង គី​សឹង ជា​អភិបាល​ស្រុក​សណ្តាន់​ថ្មី​បាន​បេជ្ញាចិត្ត និង​ដាក់​កំលាំង​ចុះ​បង្ក្រាប ជា​រៀងរហូត ហើយ​សុំ​អោយ​ជំនាញ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ប្រកបដោយ​ការទទួលខុសត្រូវ​”​ជំនាន់​នេះ​ត្រូវ​ទទួលខុសត្រូវ ចំពោះ​ជំនាន់​ក្រោយ​”​និង​ស្វែងរក​ជនសង្ស័យ​កាប់​ព្រៃឈើ​បញ្ជូនទៅ​តុលាការ​ដាក់ទោស​តាមច្បាប់ ៕​

 

IMG-20160501-WA0070

IMG-20160501-WA0069

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!