បាត់ដំបង ៖ បុគ្គលិកអង្គការអភិវឌ្ឍន៍សុវណ្ណភូមិ(មីក្រូហិរញ្ញវត្ថុ)ម្នាក់វេចលុយនិងយកបញ្ជីអត្រាកូលដ្ឋានប្រជាពលរដ្ឋរត់គេចខ្លួន ចំណែកប្រធានអង្គការមីក្រូហិរញ្ញវត្ថុអភិវឌ្ឍន៍សុវណ្ណភូមិថា រង់ចាំដោះស្រាយជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦នៅភោជ្ជនីយដ្ឋានមហាសាល ភូមិរំចេក៤សង្កាតរតនៈក្រុងបាត់ដំបង ។
ប្រភពពីប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងថា ពេលពួកគាត់ខ្ចីលុយអង្គការអភិវឌ្ឍន៍សុវណ្ណភូមិជំហ៊ានដំបូង៤០ម៉ឺនរៀល ចំណែកបុគ្គលិកអង្គការប្រចាំសៅអាទិត្យ ឈ្មោះ ហៀប តូរីកា ភេទស្រីអាយុ២៩ឆ្នាំ មានទីលំនៅភូមិរតនៈសង្កាត់រតនៈក្រុងបាត់ដំបង ចុះទៅធ្វើរបាយការណ៍ដាក់ខ្ចី៧០ម៉ឺនរៀល ដោយបុគ្គលរូបនេះប្រាប់ពលរដ្ឋថា មានម្តាយខ្លួននិងកូនខ្លួនឈឺ ហើយក្នុង៧០ម៉ឺន (អ្នកខ្ចីបង់សង់ប្រាក់ក្នុងចំនួនខ្ចី៤០ម៉ឺន សល់ប៉ុន្មានខ្លួនហៀបតូរីកាជាអ្នកសង) ដោយតម្រូវឲ្យពលរដ្ឋអ្នកខ្ចីនិងសាក្សី អ្នកធានា យកអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត អ្នកខ្លះយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណធានា ។
ការខ្ចីនិងសងការប្រាក់មានភាពរលូនលើកដំបូង ប៉ុន្តែនៅដើមខែមេសា ឆ្នាំ២០១៦ មុនចូលឆ្នាំប្រពៃណីខ្មែរ ប្រជាពលរដ្ឋភាគច្រើនបានបកលុយអង្គការ ដោយម្នាក់ខ្ចីយក១លានរៀល ហើយបុគ្គលិកអង្គការអភិវឌ្ឍន៍សុវណ្ណភូមិបានប្រមូលលុយ ដែលប្រជាពលរដ្ឋសងរំលួសផង និងលុយបកយក១លានរៀល ពីអង្គការផងរួមទាំងបញ្ជីអត្រាកូលដ្ឋានគេចខ្លួនបាត់ ។
ប្រជាពលរដ្ឋបញ្ជាក់ថា លុយខ្ចីមិនទាន់បានឃើញ និងមិនទាន់បានចាយ ត្រូវនៅជាប់ជំពាក់ប្រាក់អង្គការនោះទៀត ហើយប្រជាពលរដ្ឋខ្លះ ត្រូវការអត្តសញ្ញាណប័ណ្ណខ្លះ ត្រូវការសំបុត្រកំណើត ខ្លះត្រូវការសៀវភៅគ្រួសារ ដើម្បីយកទៅធ្វើការងារផ្សេង និងខ្ចីអង្គការមីក្រូហិរញ្ញវត្ថុផ្សេង មិនមានក៏ទៅសួរក្រុមការងារអង្គការអភិវឌ្ឍន៍សុវណ្ណភូមិ ពួកគេបានផ្តល់យោបល់ឲ្យប្រជាពលរដ្ឋទៅភូមិសង្កាត់ប្រាប់់អជ្ញាធរនិងសមត្ថកិច្ចថាបាត់ឯកសារទាំងនោះសុំធ្វើថ្មី ។
ពេលពលរដ្ឋទៅភូមិឃុំសង្កាត់់អជ្ញាធរនិងសមត្ថកិច្ចថា ឲ្យប្តឹងអង្គការអភិវឌ្ឍន៍សុវណ្ណភូមិឲ្យរកវិធីដោះស្រាយឯកសារបាត់បង់ទាំងនោះមកវិញ ។
លោក សំ ចំរើន ប្រធានអង្គការអភិវឌ្ឍន៍សុវណ្ណភូមិថារូបលោកបានទៅដល់ផ្ទះ មិនឃើញនៅផ្ទះរូបលោកនឹងប្តឹងសមត្ថកិច្ចឲ្យចាប់បុគ្គលិករូបនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយឲ្យពលរដ្ឋរងគ្រោះកុំប្តឹង ឬផ្តល់ដំណឹងទៅអ្នកផ្សេងរងចាំដោះស្រាយជូនប្រជាពលរដ្ឋជាក្រោយ ។
លោក សៀង ឯមវ៉ូនស្ហី អភិបាលក្រុងបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងតាមទូរស័ព្ទថា រូបលោកនឹងដោះស្រាយជូនប្រជាពលរដ្ឋដើម្បីរកឯកសារពាក់ព័ន្ធយកមកប្រើប្រាស់វិញជាពិសេសអត្តសញ្ញាណប័ណ្ណដើម្បីទុកប្រើប្រាស់បោះឆ្នោតនាពេលខាងមុខ តែសូមឲ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធក្នុងករណីនេះ មកសាលាក្រុងដើម្បីធ្វើកំណត់ហេតុ ៕