ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបែងចែក ឡានរបស់ក្រសួងការពារជាតិចំនួន២០គ្រឿងបានដាក់ស៊ីតែនទឹកជាស្រេចដែលមានចំណុះក្នុងមួយស៊ីតែនមានចំនួន៥.០០០លីត្រដើម្បីត្រៀមចំចុះទៅគោលដៅផ្តល់ទឹកជូនប្រជាពលរដ្ឋនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦។
ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបាននិយាយថាឡានរបស់ក្រសួងការពារជាតិដាក់ស៊ីតែនដឹកទឹកទាំង២០គ្រឿងនេះបែងចែកទៅ៥ស្រុក ១ស្រុកស្វាយចែក១០គ្រឿង ២ក្រុងប៉ោយប៉ែត្រ២គ្រឿង ៣ស្រុកអូរជ្រៅ៣គ្រឿង ៤ស្រុកម៉ឡៃ២គ្រឿងនិងស្រុកមង្គលបូរី៣គ្រឿង។
ឯកឧត្តម សួន បវរ បានបញ្ជាក់ទៀតថាអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្តេចបានផ្តល់ឡានដឹកទឹករបស់ក្រសួងការពារជាតិចំនួន២០គ្រឿងមកឲ្យខេត្តបន្ទាយមានជ័យសំរាប់ដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននៅតាមជនបទណាដែលកំពុងជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។
ឯកឧត្តម សួន បវរ បានបញ្ជាក់ទៀតថា ស្រុកដែលប្រជាពលរដ្ឋកំពង់ខ្វះទឹកបរិភោគខ្លាំងជាងគេនោះគឺស្រុកមង្គលបូរីប្រជាពលរដ្ឋនៅតាមជនបទខ្វះទឹកហូប១ខែកន្លងមកហើយ ស្រុកស្វាយចេក ប្រជាពលរដ្ឋរស់នៅតាមជននបទក៏ដាច់ទឹកជាង១ខែកន្លងមកហើយដែរ ស្រុកអូរជ្រៅបន្ទាប់បន្សំ ក្រុងប៉ោយប៉ែតក៏បន្ទាប់បន្សំដែរ ចំណែកក្រុងសិរីសោភ័ណវិញក៏ខ្វះទឹកខ្លាំងដែរ តែបានអាជ្ញាធរបង្ហូរទឹកមកពីស្ទឹងកណ្តោយទើបទឹកស្អាតដំណើរការរហូតដល់សព្វថ្ងៃនេះមិនដាច់ឡើយហើយនៅថ្ងៃខាងមុខក្រសួងធនធានទឹកកំពុងបង្ហូរទឹកពីអាងកំពីងពួយចំនួន៥.០០០.០០០ម៉ែត្រគីបសំរាប់យកមកផ្គត់ផ្គង់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយនានជ័យនេះផងដែរ។
ឯកឧត្តម សួន បវរ បានបញ្ជាក់ទៀតថា ក្នុងមូលដ្ឋានប្រជាពលរដ្ឋដែលខ្វះទឹកប្រើ ប្រាស់ខ្លាំងនោះ អាជ្ញាធរខេត្ត ស្រុក ឃុំ និងយោធា និងកងរាជអាវុធហត្ថបានដឹកទឹកយកទៅចែកជូនដល់ផ្ទះប្រជាពលរដ្ឋទាំងអស់នោះបានគ្រប់គ្នាហើយ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថាក្នុងការចែកទឹកឲ្យប្រជាពលរដ្ឋដែលកំពុងខ្វះខាតនោះគឺចែកជារៀងរាល់ថ្ងៃមិនឈប់នោះទេគឺចែករហូតដល់មានភ្លៀងធ្លាក់គ្រប់គ្រាន់ទើបអាជ្ញាធរខេត្តឈប់ធ្វើការចែកតែម្តង ឯកឧត្តមអភិបាលខេត្តចានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋក្រោយពីបានទឹកប្រើប្រាស់ហើយត្រូវចេះសន្សំសំចៃផង ៕