ខេត្តប៉ៃលិន៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលអញ្ជើញជាគណៈអធិបតី ទិវាជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់
និងឯកឧត្តមកើតសុធាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមគណៈអធិបតីលោកវេជ្ជបណ្ឌិតLUCIANOតំណាងអង្គការសុខាភាពពិភពលោក ,លោកវេជ្ជបណ្ឌិតហ៊ុយរីកុលនាយកមជ្ឍមណ្ឌលជាតិប្រយុទ្ធ និងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ិតសាស្ត្រប៉ាណកសាស្ត្រ, លោក សេង រ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន , លោកមេបញ្ជាការបញ្ជាររងកងរាជអាវុធហត្ថខេត្ត , លោកប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត, លោកអភិបាលក្រុងស្រុក, អ្នកស្ម័គ្រចិត្តទ្រទ្រង់សុខាភាពភូមិ, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋសរុបជាងមួយពាន់នាក់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ។
លោក សេង រ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានធ្វើរបាយការណ៏ស្តីពីលទ្ធផលនិងបញ្ហាប្រឈមនៃការវិវត្តជំងឺគ្រុនចាញ់នាពេលកន្លងមកករណីជំងឺគ្រុនចាញ់ធ្ងន់ធ្ងរបានថយចុះពី៨១ ករណីនៅឆ្នាំ២០០៨ មកត្រឹម១១ករណីនៅឆ្នាំ២០១៥ ហើយចាប់ពីឆ្នាំ២០០៩ មក គឺពុំមានករណីស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ, លោកបានបញ្ជាក់ទៀតថា បើប្រៀបធៀបរយៈពេលបីខែដើមឆ្នាំ២០១៥ និង២០១៦ ចំនួនករណីគ្រុនចាញ់បានថយចុះពី១៣៨ករណី ក្នុងរយៈពេលបីខែដើមឆ្នាំ២០១៥ មក ៦១ ករណី រយៈពេលបីខែដើមឆ្នាំ២០១៦ ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តថា ៖ ចំណែកអត្រាអាំងស៊ីដង់នៃមេរោគគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមឆ្នាំ២០០៩មានរហូតដល់២៣.៧ក្នុងចំណោមប្រជាជន១ពាន់នាក់ធ្លាក់មក៥/ប្រជាជន១ពាន់នាក់នៅឆ្នាំ២០១០ហើយបន្តថយចុះរហូតដល់១.៦ភាគពាន់នៅឆ្នាំ២០១៥ ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏កោតសរសើរចំពោះបុគ្គលិកសុខាភិបាលខេត្តដែលខិតខំយកចិត្តទុកព្យាបាលលើបងប្អូនប្រជាពលរដ្ឋដែលមានជំងឺជាពិសេសការព្យាបាលនូវជំងឺគ្រុនចាញ់តែម្តង ។ ដោយឡែក ភាពជោគជ័យធំធេងរបស់ខេត្តប៉ៃលិនយើងគឺរក្សាបាននូវករណីគ្មានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់រយៈពេល០៧ឆ្នាំចាប់ពីឆ្នាំ២០០៩រហូតមកដល់ឆ្នាំ២០១៥នេះហើយសង្ឃឹមថានៅឆ្នាំ២០១៦នេះដែរនិងពុំមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នៅក្នុងខេត្តប៉ៃលិនទៀតទេ ។
ឯកឧត្តមបានលើកយកនូវប្រវត្តដើមនៃខេត្តប៉ៃលិនប្រសិនគេនិយាយពីខេត្តប៉ៃលិនគឺជាខេត្តដែលសំបូរទៅដោយជំងឺគ្រុនចាញ់ខ្លាំងជាងគេ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ ករណីជំងឺគ្រុនចាញ់បានថយចុះជាច្រើនពីចំនួនម៉ឺនករណីក្នុងឆ្នាំ២០០០ មកត្រឹមរយករណីក្នុងឆ្នាំ២០១៥ ។ ឯកឧត្តមបន្តថា ៖ កត្តាជោគជ័យទាំងអស់នេះ គឺឆ្លុះបញ្ជាំនូវសាមគ្គីភាពនិងកិច្ចសហប្រតិបិត្តការយ៉ាងល្អប្រសើររឹងមាំ របស់មន្ត្រីសុខាភិបាលទាំងអស់ ពិសេសក្នុងការអនុវត្តដោយខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាការនែនាំចង្អុលបង្ហាញផ្ទាល់ពីអាជ្ញាធរខេត្ត រួមទាំងកិច្ចសហប្រតិបិត្តការល្អជាមួយដៃគូរអភិវឌ្ឍន៏ផ្នែកឯកជន អង្គភាពមន្ទីរពាក់ពន្ធនានា អាជ្ញាធរស្រុកក្រុងឃុំសង្កាត់ទូទាំងខេត្តប៉ៃលិន ។ ឯកឧត្តមបន្តទៀតថា ៖ នេះជាលទ្ធផលវិជ្ជមានមួយដែលជាការឆ្លើយតបទៅនិងទឹសដៅរយៈពេលខ្លីឆ្នាំ២០១១ ២០១៥ នៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាតជំងឺគ្រុនចាញ់ គឺឆ្ពោះទៅរកការត្រៀមលុបបំបាតជំងឺគ្រុនចាញ់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការលុបបំបាត់មេរោគគ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូម ដែលសាំនិងឪសថអាតេម៉ីស៊ីនីន និងដោយរំពឹងថា ចាប់ពីឆ្នាំ២០១៦តទៅជំងឺគ្រុនចាញ់លែងជាមូលហេតុចំបងនៃអាត្រាស្លាប់ជាទូទៅក្នុងប្រទេសកម្ពុជាទៀតហើយ ។
នាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះដោយសារលិខិតបញ្ជាក់ថា ៖ ការប្រារព្ធទិវាជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់និងទិវាគ្រុនចាញ់ពិភពលោកក្រោមប្រធានបទ«បញ្ចប់ជម្ងឺគ្រុនចាញ់អភិវឌ្ឍន៏សហគមន៏» ក្នុងគោលបំណងជំរុញនិងបំផុសការយល់ដឹង និងការយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកំពស់សុខុមាលភាពសង្គមសំដៅរួមចំណែកដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ ។
ក្នុងសារលិខិតបញ្ជាក់ទៀតថា ៖ ពិតណាស់ថាជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពខាត់បង់ថវិកាតាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាលការខាត់បង់ការងារបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផល់ប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍន៏សង្គមសេដ្ឋកិច្ចទៀតផង ។ ការប្រារព្ធទិវាគ្រុនចាញ់ក្រោមប្រធានបទ«បញ្ចប់ជម្ងឺគ្រុនចាញ់អភិវឌ្ឍន៏សហគមន៏»នេះសមស្របនិងដំណើរវិវត្តន៏សង្គមសេដ្ឋកិច្ចរបស់កម្ពុជាខណៈដែលកម្ពុជានៅប្រឈមនិងអាត្រាស្លាប់ដោយជំងឺគ្រុនចាញនៅឡើយកម្ពុជាបានបង្កើតផែនការយុទ្សាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១ដល់២០២៥ ដែលជាផែនទីបង្ហាញផ្លូវនិងបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្តែងលើការងារលុបបំបាត់ជំងឺគ្រុនចាញ់ ។
ក្នុងសារលិខិតបានបញ្ជាក់ទៀតថា ៖ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនត្រួវភ្លេចខ្លួនហើយស្កប់ស្គលនិងលទ្ធផលដែលយើងទទូលបាននោះទេ ព្រោះថា ជំងឺគ្រុនចាញ់នូវតែជាបន្ទុកដ៏ធ្ងន់ធ្ងរមួយរបស់កម្ពុជាហើយបើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ឲ្យអស់ពីក្នុងខ្លួនមនុស្សគ្រប់រូបនោះទេ សត្វមូសដែកគោលញី ដែលនៅបង្តមានក្នុងព្រៃនិងតំបន់ជុំវិញ នៅតែមានឪកាសប៊ឺតឈាមចម្លងមេរោគគ្រុនចាញ់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងពីសហគមន៏មួយទៅសហគមន៏មួយដដែល ។
នៅក្នុងសារលិខិតនោះដែរ ក៏បានអំពាវនាវឲ្យក្រសួងស្ថាប័នអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់វិស័យឯកជនអង្គការនានាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហគមន៏ជាតិអន្តរជាតិនិងដៃគូរអភិវឌ្ឍន៏ជាពិសេសប្រជាពលរដ្ឋគ្រប់រូបសូមបន្តចូលរួមនិងគាំទ្រដល់សកម្មភាពរបស់ក្រសួងសុខាភិបាលក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យទទូលបានជោគជ័យ និងសម្រេចតាមគោលដៅយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១ ដល់២០២៥ផងដែរ ។
សូមបញ្ជាក់ថា ក្នុងពិធីនេះក៏មានការលែងល្ខោនអប់រំពីសុខាភាពនៃជំងឺគ្រុនចាញ់ឲ្យគណៈអធិបតីនិងភ្ញៀវ ព្រមទាំងមន្ត្រីរាជការបុគ្គលិកមន្ទីរសុខាភិបាលតាមឃុំសង្កាត់ក្រុងស្រុក ៕