0

ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​បាន​ទទួលទឺក​ប្រើប្រាស់​ពី​ឯកឧត្តម​កើត​សុធា​អភិបាលខេត្ត​ប៉ៃលិន​និង​ក្រុមការងារ​

ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​បាន​ទទួលទឺក​ប្រើប្រាស់​ពី​ឯកឧត្តម​កើត​សុធា​អភិបាលខេត្ត​ប៉ៃលិន​និង​ក្រុមការងារ​

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​គឺ​ភូមិ​ទួល​ខៀវ​សង្កាត់​ប៉ៃលិន​និង​ភូមិ​ថ្មី​សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន​បន្ទាប់ពី​មាន​ភាពរាំងស្ងួត​ត្រូវបាន​ឯកឧត្តម​កើត​សុធា​អភិបាលខេត្ត​ប៉ៃលិន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឳ​វាទ​និង​កម្លាំងប្រដាប់អាវុធ​យក​ទឹក​ចំនួន​៣​រថយន្ត​ចំណុះ​១៨០០០​លីត្រ​ចែកជូន កាល​ព្រឹក​ថ្ងៃទី​២៧​ខែ​មេសា​ឆ្នាំ​២០១៦​។​

​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បានឲ្យដឹងថា ប្រជាពលរដ្ឋ​ភូមិ​ទួល​ខៀវ​សង្កាត់​ប៉ៃលិន​មាន​ចំនួន​២៩៧​នាក់​និង​ប្រជាពលរដ្ឋ​ភូមិ​ថ្មី​សង្កាត់​ទួល​ល្វា​មាន​ចំនួន​១១៥​គ្រួសារ​បាន​ទទួលទឺក​ចំនួន​៣​រថយន្ត​ចំណុះ​១៨០០០​លីត្រ ។​

​ដោយឡែក ស្ត្រី​ម៉េ​ម៉ា​យ​និង​ចាស់ជរា​ចំនួន​១២​នាក់​ភូមិ​ទួល​ខៀវ​សង្កាត់​ប៉ៃលិន​ទទួល​ទឹក​សុទ្ធ​បន្ថែម​១​ប៊ីដុង​និង​ស្ត្រី​ម៉េ​ម៉ា​យ​និង​ចាស់ជរា​ចំនួន​៨​នាក់​ក្នុង​ភូមិ​ថ្មី​សង្កាត់​ទួល​ល្វា​ទទួល​ទឹក​សុទ្ធ​៨​ប៊ីដុង​និង​ទឹក​សុទ្ធ​ដប​តូច​ចំនួន​១៦​យួរ ។ បន្ទាប់មក​ក្រុម​ការងារ​បាន​ចុះ​សួរ​សុខ​ទុក​សិស្សសាលា​ប​ឯម​សិក្សា​ភូមិ​ទួល​ខៀវ​ចែក​នំ​ស្ករ​គ្រាប់​ថែមទាំង​ផ្តល់​ទឺក​បំពេញអាង​ទំហំ​៤​គុណ​៤​ម៉ែត្រ មាន​កំពស់​៣​ម៉ែត្រ​ផង​ដែរ​និង​ឲ្យ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ​ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សី​ទៅ​ថ្ងៃ​អនាគត ៕

 

 

13101273_1724633934487817_426866644_n 13115465_1724633914487819_1541092565_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!