ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខបញ្ជូនបុរស៧នាក់មុខសញ្ញាឆក់ប្លន់និងប្រើប្រាស់គ្រឿងញៀន ទៅតុលាកានាព្រឹកថ្ងៃទី ២៦ មេសា ឆ្នាំ២០១៦ ។
លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែន សុខ បានថ្លែងប្រាប់អ្នកព័ត៌មានថា មុខសញ្ញាឆក់ប្លន់និងប្រើប្រាស់គ្រឿងញៀនទាំង ៧នាក់ ដែលត្រូវបានបង្ហាញមុខ នាព្រឹកនេះគឺត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការជាមួយកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខ បង្ក្រាបបាន ខណៈពួកវាណាត់គ្នាបំរុងមកលេងហ្គេមបាញ់ត្រីមួយកន្លែង កាលពីម៉ោង០០ និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៤ មេសា ២០១៦ នៅចំណុចផ្លូវលំ ក្រុម១២ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោកអធិការបន្តទៀតថា មុនឃាត់ខ្លួនក្រុមខាងលើ គឺកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវនិងតាមដាន រាប់ខែមកហើយលុះដល់វេលាខាងលើកម្លាំងសម្ងាត់បានរាយការណ៍មកប្រាប់ថា ក្រុមខាងលើ មកប្រមូលផ្តុំគ្នាលេងហ្គេមបាញ់ត្រីនៅចំណុចភូមិខាងលើ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពឹញថ្មីបាន សហការណ៍ជាមួយកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខតាមច្បាមនិងឃាត់ខ្លួនក្រុមខាងលើបាន៧នាក់យកមកសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ។
ជនសង្ស័យទាំង ៧នាក់ ទី១.ឈ្មោះ ឃុន សុខន អាយុ២២ឆ្នាំ។ ទី២.ឈ្មោះ ម៉ៅ ចាន់វាសនា អាយុ២៤ឆ្នាំ ។ទី៣.ឈ្មោះ ភឿង យា អាយុ២៦ឆ្នាំ ។ទី៤.ឈ្មោះ សូរ សារ៉ាត់ អាយុ២៦ឆ្នាំ។ ទី៥. ឈ្មោះ មឿន ដែនឧត្តម អាយុ១៩ ។ទី៦. ឈ្មោះ ស៊ឹម ពិសិដ្ឋ អាយុ២៨ឆ្នាំ និងទី៧ឈ្មោះ សុខ ខមរា អាយុ១៩ឆ្នាំ។ ជនសង្ស័យទាំង៧នាក់ បន្ទាប់ពីការបង្ហាញមុខជាសាធារណៈ ហើយនិងបញ្ជូនទៅកាន់សាលាដំបូងទាំងអស់ចាត់ការបន្តតាមនិតិវិធី៕