ខេត្តបន្ទាយមានជ័យ៖ រូបសំណាកជ័យវរ្ម័នទី៧ ត្រូវបានលោកជំទាវម៉ៅម៉ាល័យលោកអភិបាលខេត្តលោកឧកញ៉ាហង្សស៊ីផានិងប្រជាពលរដ្ឋដង្ហែមកដាក់កន្លែងដើមវិញហើយ ដោយដង្ហែរចេញពីខេត្តយកមកដាក់នៅក្នុងវត្តជ័យឧត្តម ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ដើម្បីធ្វើពិធីបួងសួងសុំសេចក្តីសុខសុំឲ្យព្រះអង្គជ័វរ្ម័នទី៧ជួយឲ្យទឹកភ្លៀងធ្លាក់ឲ្យបានគ្រប់គ្រាន់សំរាប់ឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបានទឹកធ្វើស្រែចំការនិងជៀសឲ្យឆ្ងាយពីខ្យល់កន្ត្រាក់កុំឲ្យមកបៀតបៀនចំខេត្តបន្ទាយមានជ័យនេះតទៅទៀត។
លោកជំទាវ ម៉ៅម៉ាល័យកែគឹមយ៉ាន លោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យ លោកឧកញ៉ាហង្សសីផានិងប្រជាពលរដ្ឋជាច្រើនរយនាក់បានចូលរួមននាំគ្នាដង្ហែរូបសំណាកជ័យវរ្ម័នទី៧នេះត្រឡប់ពីស្រុកភ្នំស្រុកយកមកដាក់នៅកន្លែងដើមវិញក្នុងនោះក៏មានប្រជាពលរដ្ឋរាប់រយនាក់បានមកអបអរសារទរនិងធ្វើការលេងភ្លេងពិណពាធនិងធ្វើពិធីបួងសួងសុំសេចក្តីសុខនិងសេក្តីចំរើនដល់ខេត្តទាំងមូលផង ។
គួរបញ្ជាក់ផងដែរថា រូបសំណាកជ័យវរ្ម័នទី៧នេះកសាងឡើងនៅឆ្នាំ១៩៩៧កន្លងមកដោយស្នាដៃរបស់លោកដួងខែមអភិបាលខេត្តបន្ទាយមានជ័យ នេះបើតាមកាអះអាងរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបាននិយាយតៗគ្នាថាព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គលោកមានរិទ្ធបារមីខ្លាំងពូកែក្រោយពីលោកដួងខែមកសាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះយកមកដាក់នៅកន្លែងវេទិការរួចមក ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់មានជំនឿយ៉ាងខ្លាំងថាមានរិទ្ធបារមី ប្រជាពលរដ្ឋរស់នៅបានសុខមិនដែលមានខ្យល់កន្ត្រាក់ ទឹកជំនន់ ហើយគ្រោះធម្មជាតិមិនដែលមកបៀតបៀនឡើយរហូតក៏មានការជឿជាក់ទៅលើរូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះថាមានរិទ្ធបារមីខ្លាំងពូកែសាកសិទ្ធផងដែរ ។
លោកជំទាវ ម៉ៅ ម៉ាល័យ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកឧកញ៉ា ហង្ស ស៊ីផា និងប្រជាពលរដ្ឋជាច្រើនរយនាក់ទៀត ក្រោយពីបានដង្ហែរូបសំណាកជ័យវរ្ម័នទី៧ យកមកដាក់កន្លែងដើមវិញហើយនោះសង្ឃឹមថា ព្រះអង្គជួយថែរក្សាកូនចៅឲ្យបានសេចក្តីសុខ សុំជួយឲ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់សុំកុំអោយមាន គ្រោះថ្នាក់ចរាចរណ៍ និងសូមឲ្យព្រះអង្គជួយថែរក្សាមន្ត្រីរាជការនិងប្រជាជាពលរដ្ឋដើម្បីចូលរួមកសាងខេត្តបន្ទាយមានជ័យឲ្យបានរុងរឿងទៅថ្ងៃមុខ ៕