0

​នគរបាល​ស្រុក​សាលា​ក្រៅ​យក​កាំភ្លើង​គំរាម​បាញ់សំលាប់​អ្នកសារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍​ម្នាក់​ដល់ផ្ទះ​ត្រូវ​ចាប់ខ្លួន​

​នគរបាល​ស្រុក​សាលា​ក្រៅ​យក​កាំភ្លើង​គំរាម​បាញ់សំលាប់​អ្នកសារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍​ម្នាក់​ដល់ផ្ទះ​ត្រូវ​ចាប់ខ្លួន​

ខេត្ត​ប៉ៃលិន ៖ នគរបាល​ស្រុក​សាលា​ក្រៅ​យក​កាំភ្លើង​គំរាម​បាញ់សំលាប់​អ្នកសារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍​ម្នាក់​ដល់ផ្ទះ បន្ទាប់​អ្នកសារព័ត៌មាន​ចុះ​យក​ព័ត៌មាន​ករណី​បាញ់​បោះ​សេរី​នៅ​ស្រុក​សាលា​ក្រៅ ហើយ​នគរបាល​រូប​នេះ​ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ប៉ៃលិន​ចាប់ខ្លួន​យក​មក​ស្នងការដ្ឋាន​ខេត្ត នៅ​យប់​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៦​ដើម្បី​ដាក់ទោសទ័​ណ្ឌតាម​ផ្លូវ​ច្បាប់​។

​ជនរងគ្រោះ ឈ្មោះ អ៊ុក ទូច ភេទ​ប្រុស  អាយុ​៤៣​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឲ្យ​ដឹង​កាល​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២១៦​ថា នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​មេសា​ឆ្នាំ​២០១៦​មាន​ប្រជាពលរដ្ឋ​ប្រាប់ថា​កាល​ពី​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៦ កន្លងទៅ មាន​បុរស​ម្នាក់ ឈ្មោះ ឃា សុខន ហៅ​ក្តាម ភេទ​ប្រុស អាយុ​ប្រហែល​២៨​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប្រចាំ​នៅ​ស្រុក​សាលា​ក្រៅ បាន​នាំគ្នា​ផឹកស៊ី​ស្រវឹង​ជាមួយ​មិត្តភក្តិ​រួច​យក​កាំ ភ្លើង​អាកា​ស្វាយ​បត់​បាញ់​ចូលទៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​អស់ ចំនួន​៤​គ្រាប់ នៅក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ តែ​មិន​បណ្តាលឱ្យ​រងរបួស​ន​រណា​ម្នាក់​នោះ​ឡើយ គ្រាន់តែ​ព្រលឹងចុងសក់ ហើយ​រើស​បាន​សំបក​គ្រាប់​ចំនួន​៤ និង​ក្បាល​គ្រាប់​១​ផងដែរ ។​

ក្រោយ​ទទួល​ព័ត៌មាន​អ្នកសារព័ត៌មាន​៣​នាក់​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ស្រុក​សាលា​ក្រៅ មាន​ទី​១. ឈ្មោះ អ៊ុក ទូច ភ្នាក់ងារ​កាសែត​កម្ពុជា​អភិវឌ្ឍន៍ រស់នៅ​ភូមិ​ខាងលើ ទី​២. ឈ្មោះ អៀង សារ៉ូ​ន្នី​យ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌ មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥  និង​ទី​៣. ឈ្មោះ ឡោ សុខ​ហៃ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​អប្សរា​ANN ទាំង​ពីរ​នាក់​រស់នៅ​ក្រុងប៉ៃលិន ។ បន្ទាប់ពី​យក​ព័ត៌មាន​ក្រុម​អ្នកសារព័ត៌មាន​បាន​ត្រឡប់​មកវិញ​ដោយ​បែកផ្លូវ​ទៅផ្ទះ​រាងខ្លួន​ ​ចំណែក​ខ្ញុំ​ជា​ជនរងគ្រោះ ​ត្រូវ​មន្ត្រី​នគរបាល​ស្រុក​សាលា​ក្រៅ​ម្នាក់ ជិះ​ម៉ូតូ​យក​កាំភ្លើង​ម៉ាក អាកា​ស្វាយ​បត់ ទៅ​គម្រាម​ប៉ង​បាញ់សម្លាប់​នៅក្នុង​ផ្ទះ តែ​ត្រូវ​ខ្លួន​ជា​ជនរងគ្រោះ​ព្យាយាម​សម្របសម្រួល​អង្វរ ឲ្យ​នគរបាល​ឈ្មោះ ឃា សុខន ឈប់​ធ្វើ​បាប​ខ្លួន នឹង​ព្រម​លុប​រូបភាព និង​ឯកសារ​ពាក់ព័ន្ធ​ករណី​បាញ់​បោះ​សេរី​ចោល​មិន​ចុះ​ផ្សាយ​ទេ ​ក្រោយ​ការសម្របសម្រួល​គ្នា ជនសង្ស័យ​បាន​ត្រឡប់​ទៅ​វិញ​តែម្តង កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៦​។​

​ពាក់ព័ន្ធ​ករណី​បាញ់បោះ​សេរី​និង​ភ្ជង់​បាញ់សម្លាប់​អ្នកសារព័ត៌មាន​ខាងលើ លោក​ជា ចាន់ ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៦​ថា មន្ត្រីនគរបាល​បាញ់បោះ​សេរី​ត្រូវបាន​ចាប់់ខ្លួន តាំងពី​យប់់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦ ដាក់ទោស​ទ័ណ្ឌកម្ម​តាម​វិន័យ​នគរបាលជាតិ ហើយ​បើ​រកឃើញថា បាញ់​ត្រូវ​គេ​របួស​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​គួរ​រំ​លក​ផងដែរ​ថា កាលពី​ខែ​មិនា​ឆ្នាំ​២០១៦ កន្លងទៅ មាន​ករណី មន្ត្រី​សមត្ថកិច្ច​នគរបាល​ស្នងការ​ខេត្ត​ចំនួន​២​នាក់ បាន​បាញ់បោះ​សេរី នៅក្នុង​ហាង​សម្រស់​ជាយក្រុង ហើយ​លោក​ស្នងកា​រថា​ដាក់ទោស​លើ​បញ្ឈរជើង និង​ដក​ឋានន្តរសក្តិ​ផងដែរ ។ តែ​ពួកគេ​មិន​ដល់​ថ្នាក់​ជាប់គុក ឬ​ច្រវាក់​អ្វី​នោះឡើយ ។ ការ​ថា​ចេះតែ​ថា រហូត​ពេលនេះ នគរបាល​២​នាក់​នោះ​នៅ​មាន​សេរីភាព និង​មាន​ច​រឹក​ក្រ​អើត​ក្រ​ទម​ដដែល​គ្មាន​រាងចាល ។ បច្ចុប្បន្ន មានរឿង​នគរបាល​សាលា​ក្រៅ​ម្នាក់ទៀត លោកស្នងកា​រថា ចាប់​តែ​ជនសង្ស័យ​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សាលា​ក្រៅ​នៅឡើយ ឬ​មួយ​លោក ជា ចាន់ ឌិន កាន់ជើង​កូនចៅ​ខិលខូច​ទាំងនេះ ៕

 

IMG-20160411-WA0003 IMG-20160411-WA0004

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!